ផលិតករ៖ បរទេស កំពុងចាប់អារម្មណ៍ខ្លាំង លើការផលិតរឿងនៅក្នុងប្រទេសកម្ពុជា

  • 2019-03-19 09:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្តខ្មែរជាច្រើនរូបបាននាំកុនខ្មែរទៅបង្ហាញខ្លួនក្នុងទីផ្សារភាពយន្តអន្តរជាតិ ក្នុងទីក្រុងហុងកុង​ តាមរយៈសមាគមភាពយន្តកម្ពុជា ក្នុងកម្មវិធី Film Mart ដ៏ធំប្រចាំឆ្នាំ។

ក្នុងនោះផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានផ្តល់ព័ត៌មានថា ក្រោយបានទស្សនាភាពយន្តខ្មែរ និងបានស្គាល់សក្កានុពលភាព ពិសេសលក្ខណៈអំណោយផលនៃការផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា បរទេសជាច្រើនដែលសុទ្ធសឹងជាផលិតករ អ្នកដឹកនាំរឿង អ្នកវិនិយោគក្នុងវិស័យភាពយន្ត មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា។

លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា ក៏បានលើកឡើងដែរថា ក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរក្នុងទីក្រុងហុងកុង ក្នុងកម្មវិធី Film mart ដ៏ធំនេះ កម្ពុជាមានការបង្ហាញពីភាពយន្តរបស់ខ្លួន និងបទបង្ហាញពីកត្តាអំណោយផលលើការផលិតភាពយន្តនៅក្នុងស្រុកខ្មែរ។

លោក ព្រំ សិលា ប្រធានសមគមភាពយន្តកម្ពុជា

លោក ព្រំ សិលា បន្តថា ដោយសារនៅកម្ពុជាមាន ទីតាំងប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍ រូបភាព និងកន្លែងប្លែកៗ និងសម្បូរធនធានមនុស្សគ្រប់គ្រាន់លើការផលិតភាពយន្ត ពិសេស ដោយថារដ្ឋាភិបាលកម្ពុជាថ្មីៗ បានអនុញ្ញាតិ មិនយកពន្ធលើការផលិតភាពយន្តនៅកម្ពុជាច្រើនឆ្នាំបន្ថែមទៀត ទើបធ្វើឲ្យ​បរទេសជាច្រើនចោមរោមសួរនាំពីការផលិតភាពយន្តនៅកម្ពុជា៕

អត្ថបទ៖ Sunny

អត្ថបទថ្មី