កាត់​​៧​ថ្ងៃ កម្ពុជា​នឹង​ឲ្យ​លេខ​១​​ទៅ​ស្រីលង្កា​​វិញ​ជា​ប្រទេស​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​បំផុត

  • 2019-03-31 07:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ស្ថិត​នៅ​លើ​កំពូល​តារាង​ដែល​មាន​​ថ្ងៃ​ឈប់​សម្រាក​ច្រើន​បំផុត​លើ​ផែនដី​សរុប​ ២៨ ថ្ងៃ​​ក្នុង​១​ឆ្នាំ។ ស្រីលង្កា​ឈរ​នៅ​លេខ​រៀង​ទី​២ មាន ២៥ ថ្ងៃ ខណៈ​ដែល ឥណ្ឌា និង កាហ្សាក់ស្ថាន​ស្ថិត​នៅ​លេខ​រៀង​៣​មាន​ ២១ ថ្ងៃ។

ឆ្នេរសមុទ្រ​កម្ពុជា

ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ (Public Holiday) ដែល​រួម​មាន​ថ្ងៃ​បុណ្យ​ជាតិ បុណ្យ​អន្តរជាតិ និង​​បុណ្យ​សាសនា​របស់​កម្ពុជា ភាគច្រើន​​ទាក់ទង​នឹង​​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា។

​ប៉ុន្តែ​រាជរដ្ឋាភិបាល​​កម្ពុជា​បាន​សម្រេច​កាត់​ថ្ងៃឈប់​សម្រាក​ចំនួន​ ៧ ថ្ងៃ ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០២០ តទៅ ដែល​មាន​ន័យ​ថា​កម្ពុជា​នឹង​នៅ​សល់​ថ្ងៃ​ឈប់​សម្រាក​២១​ថ្ងៃ​វិញ ស្មើ​ឥណ្ឌា និង កាហ្សាក់ស្ថាន។

ខាង​ក្រោម​នេះ​គឺជា តារាង​ប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​​ច្រើន​បំផុត​ទាំង​១០​នា​ពេល​បច្ចុប្បន្ន ធ្វើ​ចំណាត់​ថ្នាក់​ដោយ Worldatlas៖

  • ១/ កម្ពុជា ២៨​ថ្ងៃ
  • ២/ ស្រី​លង្កា ២៥​ថ្ងៃ
  • ៣/ ឥណ្ឌា និង កាហ្សាក់ស្ថាន ២១​ថ្ងៃ
  • ៤/ កូឡុំប៊ី ហ្វីលីពីន និង ប្រទេស​ទ្រីនីដាដ​និង​តូបាហ្គោ ១៨​ថ្ងៃ
  • ៥/ ចិន និង ហុងកុង ១៧​ថ្ងៃ
  • ៦/ ថៃ ទួរគី ប៉ាគីស្ថាន ១៦​ថ្ងៃ
  • ៧/ ជប៉ុន ម៉ាឡេស៊ី អាហ្សង់ទីន លីទុយអានី ស៊ុយអែត ១៥​ថ្ងៃ
  • ​៨/ ឥណ្ឌូណេស៊ី ឈីលី ស្លូវ៉ាគី ១៤​ថ្ងៃ
  • ៩/ កូរ៉េខាងត្បូង អូទ្រីស បែលហ្ស៊ិក ន័រវែស កោះ​តៃវ៉ាន់ និង នេប៉ាល់ ១៣​ថ្ងៃ
  • ១០/ រុស្ស៊ី និង ហ្វាំងឡង់ ១២​ថ្ងៃ

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម