Bross La ចេញបទផ្ទុះជាមួយ ដួង ម៉ានិច ទៀតហើយ ហើយក៏រងការរិះគន់ណាស់ដែរ!
- 2019-04-04 08:24:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bross La ចេញបទផ្ទុះជាមួយ ដួង ម៉ានិច ទៀតហើយ ហើយក៏រងការរិះគន់ណាស់ដែរ!
ចន្លោះមិនឃើញ
តារាចម្រៀង Bross La ដែលហាក់ស្ងប់ស្ងាត់បន្ទាប់ពីផ្ទុះបទ "សក់ក្រហម" កាលពីឆ្នាំ ២០១៧ នោះ ឥឡូវនេះ បានបញ្ចេញបទចម្រៀងថ្មីទៀតហើយកំពុងតែផ្ទុះ និងមានចំណងជើងថា "កូនក្រមុំអ្នកណា"។
ចម្រៀងមួយបទនេះរបស់ម្ចាស់មីហឹរអរិយក្សត្រ បានចេញប្រមាណ១សប្ដាហ៍មកហើយ ហើយបច្ចុប្បន្នកំពុងតែផ្ទុះខ្លាំង។ មិនខុសពីបទកាលពីឆ្នាំ ២០១៧ ដែរ បទ "កូនក្រមុំអ្នកណា" លេងជាចង្វាក់ញាក់ ហើយទំនុកច្រៀងមានលាយរ៉េបថែមទៀត ដើម្បីបន្ថែមរសជាតិ និងបន្ស៊ីគ្នាទៅនឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់ឆាប់ៗ។ ចំណុចគួរចាប់អារម្មណ៍ កញ្ញា ដួង ម៉ានិច ដែលលេចវត្តមានក្នុងបទ "សក់ក្រហម" របស់ Bross La ក៏បន្តមានវត្តមានក្នុងបទឆ្នាំ ២០១៩ នេះទៀត។
ម៉ានិច ដែលមានរាងស្ដើង ក្បាលពោះរាបស្មើ ឯដើមទ្រូងធំ បានជាចំណែកធ្វើបទ "កូនក្រមុំអ្នកណា" កាន់តែមានពណ៌សម្បុរ និងមានភាពទាក់ទាញ។ យ៉ាងនេះក្ដី ទន្ទឹមការលើកសរសើរពីអ្នកគាំទ្ររបស់តារាចម្រៀង Bross La ក៏មានប្រិយមិត្តមួយចំនួនបានរិះគន់ផងដែរ។ ការរិះគន់ ភាគច្រើនសំដៅទៅលើ អត្ថន័យនៃបទចម្រៀង ដែលចំណុចខ្លះ មិនដឹងបានន័យថាម៉េច។ ឯខ្លះទៀត លើកឡើងថា ទំនុកច្រៀង និងស៊ីគ្នានឹងបទភ្លេងជាដើម។
ជុំវិញបញ្ហានេះ មិនទាន់ឃើញម្ចាស់បទ ចេញមុខមកបកស្រាយនៅឡើយ។ តោះ...ឥឡូវទៅស្ដាប់ និងវិភាគទាំងអស់គ្នា៖
អាន៖ ស្រីស្អាត ជីជី ចេញមករកស៊ីលក់លៀសហាល ត្រូវគេដៀលថា “ធ្លាក់ខ្លួន”