Live លេងៗ គណនីតារាល្បីទាំងនេះត្រូវគេបិទលែងឲ្យឃើញរហូត
- 2019-08-19 08:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Live លេងៗ គណនីតារាល្បីទាំងនេះត្រូវគេបិទលែងឲ្យឃើញរហូត
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បណ្ដាញផ្សាយផ្ទាល់ Twitch របស់តារាម៉ូឌែលកូរ៉េខាងត្បូងល្បីៗ ៤ នាក់បានស្លៀកពាក់ខោអាវហែលទឹក ញុំអាហារ រាំលេងតាមភ្លេង លេងហ្គេម និងហែលក្នុងអាងទឹកពេលកំពុងផ្សាយផ្ទាល់។
យ៉ាងណាមិញ ក្រោយសកម្មភាពនោះបានថតចប់ រួចយកទៅផុសឆ្លងបណ្ដាញផ្សេងៗមិនដល់ ៥ ម៉ោងផង គណនី Twitch របស់តារាទាំងនោះត្រូវបិទចោលតែម្ដង។
តាមរយៈសារព័ត៌មានបានឲ្យដឹងថា សកម្មភាពតារាទាំងនោះគឺ ខុសពីគោលការណ៍របស់បណ្ដាញផ្សាយផ្ទាល់ Twitch ពោលគឺរួមបញ្ចលមាតិកាផ្លូវភេទមិនស្របច្បាប់(ខោចលើ-ខោចក្រោម)។
ទោះជាយ៉ាងនេះក្ដី នេះមិនមែនជាលើកទី ១ នោះទេ។ គ្រាមុនក៏មានស្រីៗផ្សេងចូលចិត្តប្រើប្រាស់បណ្ដាញផ្សាយផ្ទាល់ Twitch នេះមករាំលេង ងូតទឹកដូច្នេះដែរ បណ្ដាលឲ្យ Twitch ឡើងកូដមួយរំពេច ប៉ុន្តែមិនខុសច្បាប់៕