ទីបំផុតម៉ាកល្បី ណៃស៍គីផ្តល់កាតសមាជិកជូនហ្វេនជាលើកដំបូង ជាមួយអត្ថប្រយោជន៍ច្រើនសន្ធឹក

  • 2019-09-04 03:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ០​៤ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ ណៃស៍គី នឹង​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​កាត​សមាជិក​របស់​ខ្លួន​ជាផ្លូវការ ដោយ​មាន​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​បន្ថែម​ទៀត​ ជា​ពិសេស​នោះ​ ចំពោះ​អតិថិជន​របស់​ ណៃស៍គី  កន្លង​មក​។

កាត​សមាជិក​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​ ៤ ប្រភេទ​ អាស្រ័យ​ទៅ​លើ​ការ​ជាវ​ទំនិញ​របស់​អតិថិជន​នីមួយៗ​ ដែល​មាន​ដូច​ជា​៖

  • កាត​សមាជិក​ធម្មតា​
  • កាត​សមាជិក​ VIP
  • កាត​សមាជិក​ Platinum
  • កាត​សមាជិក​សិស្ស​ ។

ដើម្បី​ទទួល​បាន​កាត​សមាជិក​ អតិថិជន​ត្រូវ​ទៅ​ជាវ​ទំនិញ​នៅ​ហាង​ ណៃស៍គី ទាំង​ ៣ សាខា ក្នុង​លក្ខខណ្ឌ​ដែល ណៃស៍គី បាន​កំណត់​។ ចំពោះ​កាត​សមាជិក​សិស្សវិញ អតិថិជន​ជា​សិស្ស​ត្រូវ​ធ្វើ​ការ​ជាវ​ក្នុង​តម្លៃ​ ១៥ ដុល្លារ​ ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ១៥% ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ពេញ​។

ជាមួយកាត​សមាជិក​ថ្មី​ប្រភេទ​នេះ​ អតិថិជន​របស់​ ណៃស៍គី ទាំង​អស់​នឹង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​កក់​ទំនិញ​ ព្រម​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ក្នុង​ថ្ងៃ​កំណើត​ និង​ការ​បញ្ចុះ​តម្លៃ​នៅ​មជ្ឈមណ្ឌល​ហាត់​ប្រាណ​បន្ទាយ​ Banteay Center ផង​ដែរ។

  • ១. សាខា​ផ្លូវ​មុនីវង្ស​ ៖ ផ្ទះលេខ ២៣០-២៣២ មហាវិថី​ព្រះមុនីវង្ស(៩៣) សង្កាត់​ផ្សារ​ថ្មី​ ២ ខណ្ឌ​ដូន​ពេញ ក្រុង​ភ្នំពេញ។ ទូរស័ព្ទ​ទាក់ទង​ 023 986 716

  • ២. សាខា​ផ្សារ​ទំនើប​អ៊ីអន​សែនសុខ​ ៖ ជាន់​ផ្ទាល់​ដី ។ ទូរសព្ទ​ទាក់ទង 023 900 209

  • ៣. សាខា SUPERGOOD ៖ ផ្ទះលេខ ៨៧ មហាវិថីព្រះសីហនុ (ផ្លូវ ២២៧៤) សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ ទូរសព្ទទាក់ទង ០២៣ ៩០០ ៤០៤

ដើម្បីដឹង​ពីប្រូម៉ូសិន​ថ្មីៗទាន់​ពេល​វេលា​ សូម​តាមដានហ្វេសប៊ុក​ផ្លូវការ​របស់​ Nike Sportswear Cambodia

តោះ! រកមើលម៉ូដសំណព្វចិត្តអ្នកតិចទៅ ៖

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទថ្មី