រកឃើញហើយ ស្ត្រី ដែលធ្លាប់ឲ្យហាំប៊ឺហ្គឺដល់ Ronaldo និងមិត្តភ័ក្ដិ
- 2019-09-20 11:07:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញហើយ ស្ត្រី ដែលធ្លាប់ឲ្យហាំប៊ឺហ្គឺដល់ Ronaldo និងមិត្តភ័ក្ដិ
ចន្លោះមិនឃើញ
អ្នកស្រី Paula Leca បានអះអាងនៅក្នុងវិទ្យុព័រទុយហ្គាល់ Renascenca ថា ខ្លួនជាអ្នកធ្លាប់ឲ្យហាំប៊ឺហ្គឺដល់ ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តភ័ក្ដិ កាលពីនៅកម្សត់កម្រ។
អ្នកស្រី សព្វថ្ងៃមានស្វាមីហើយ និងមានកូនចំនួន ២នាក់។
ក្នុងវិទ្យុនោះ អ្នកស្រីបានរៀបរាប់ពីដំណើររឿងថា៖ " ពួកគេនឹងលេចមុខឡើងនៅមុខហាង ពេលមានហាំប៊ឺហ្គឺនៅសល់ ហើយមេការ បានអនុញ្ញាតឲ្យពួកយើង ដើម្បីចែកឲ្យក្មេងៗទាំងនោះ។ ចំណោមក្មេងៗទាំងអស់ Ronaldo ប្រហែលម្នាក់រាងអៀនជាងគេ។ ពួកគេមកសឹងតែរាល់យប់ ក្នុងសប្ដាហ៍នីមួយៗ "។
អ្នកស្រីបានបន្តថា៖ " ខ្ញុំតែងតែសើចពីរឿងនេះ។ ខ្ញុំបានប្រាប់កូនខ្ញុំប្រុសខ្ញុំដែរ ប៉ុន្តែគេមិនជឿទេ គេមិនស្មានថា ម៉ាក់របស់គេឲ្យប៊ឺហ្គឺទៅ Ronaldo ទេ។ ប្ដីរបស់ខ្ញុំក៏ដឹងរឿងនេះដែរ ព្រោះអីពេលខ្លះ ពេលគាត់មកយកខ្ញុំយប់ឡើង គាត់ក៏ឃើញពួកក្មេងៗនោះដែរ " ។
អ្នកស្រីគិតថា Ronaldo ពិតជាមនុស្សដាក់ខ្លួនមែន។ តាមរយៈការបង្ហាញអត្តសញ្ញាណនេះ អ្នកស្រីក៏បានយល់ឃើញថា យ៉ាងហោចណាស់ក៏ មនុស្សគ្រប់គ្នា ឈប់គិតថា រឿងនេះជារឿងប្រឌិតឡើងដែរ។ អ្នកស្រី Paula ប្រាប់ថា អ្នកស្រីនឹងទៅហូបបាយល្ងាច ជាមួយ Ronaldo តបតាមការអញ្ជើញរបស់គេ។
ប៉ុន្តែគួរឲ្យសោកស្ដាយ អ្នកស្រីបានបាត់បង់ទំនាក់ទំនងរបស់ Edna និងស្ត្រីម្នាក់ទៀតដែរ៕