កីឡាករ​បាល់​បោះ​កូរ៉េ ត្រូវ​គេ​ឆ្មក់​ថត​រូប​ច្រើន​ជាង​តារា​ទៀត ព្រោះ​ស្អាត​ដូច Idol

  • 2019-12-04 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​កម្ពស់​ខ្ពស់​ស្រឡះ ស្បែក​ស​ដូច​សំឡី កីឡាករ​បាល់បោះ​កូរ៉េ​ម្នាក់​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​គគុក​ដោយ​សារ​រូប​សម្បត្តិ​ដ៏​សង្ហា​របស់​ខ្លួន។

ពីមួ​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចំនួន​ទស្សនិកជនស្រី​ដែល​តាម​ដាន​កីឡា​កាន់​តែ​កើន​ឡើង។ មួយ​គឺ​ដោយ​សារ​ពួក​គេ​ស្រលាញ់​កីឡា​​ពី​អើយ​មក ហើយ​មួយ​ទៀត​នោះ​គឺ អាច​មក​ពី​កីឡា​​រូប​ណា​មួយ​មាន​រូប​សម្បត្តិ​ទាក់ទាញ។ ខណៈ​ពី​ដើម​មក មាន​តែ​កីឡាករ​បាល់ទាត់ ​ទទួល​បាន​ការ​ទាក់​ទាញ​ជាង​គេ​នោះ នៅ​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា កីឡា​ផ្សេង​ៗ​ក៏​មាន​កីឡាករ​ស្អាត​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ជាក់​ស្ដែង​ មុន​នេះ​បន្តិច កីឡាករ​បាល់បោះ​ម្នាក់​មក​ពី​កូរ៉េ​ស្រាប់​តែ​ល្បី​ផ្ទុះ​លើ​បណ្ដាញ​សង្គម​ប្រទេស​នេះ ដោយ​រូប​សម្បត្តិ​មិន​ចាញ់​ Idol K-pop ឡើយ។

កីឡាករ​ដែល​កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅគគុក​នេះ គឺ​ប្រុស​ស្អាត​ឈ្មោះ Park Tae Hwan កម្ពស់១.៩៥ម កើត​ឆ្នាំ​១៩៩៥។ ក្រៅ​ពី​រូប​សម្បត្តិ​សង្ហា​ដូច​តារា​ ប្រុស​ក្មេង​រូប​នេះ ក៏​មាន​ប្រវត្តិការសិក្សា គួរ​ឲ្យ​ស្ញប់ស្ញែង​ផង​ដែរ ដោយ​លោក​បញ្ចប់​ការ​សិក្សា​នៅ​សលកវិទ្យាល័យ Hanyang និង​ចាប់​ផ្ដើម​ប្រកួត​បាល់បោះ​អាជីព​ឲ្យ​ក្លឹប KEPCO ពី​ឆ្នាំ​២០១៨។ ដោយ​សារ​តែ​ភាព​ល្បី​ឈ្មោះ​របស់​ខ្លួន Tae Hwan ត្រូវ​បាន​អ្នក​កាសែត ក៏ដូច​ជា​អ្នក​គាំទ្រ​តាម​ថត​រូប​មិន​ចាញ់​តារា​ក្នុង​សិល្បៈ​ឡើយ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel

អត្ថបទថ្មី