មហា​អស្ចារ្យ​​! ​កម្ពុជា ​បំបែក​កំណត់ត្រា​មេដាយ​មាស​នៅ​ស៊ីហ្គេម​ហើយ​

  • 2019-12-09 08:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ​ឈ្នះ​មេដាយ​មាស​បាន​៤​គ្រឿង​ហើយ ​ក្នុង​ឆ្នាំ​២០១៩​នេះ ​លើស​ឆ្នាំ​២០១៧​កន្លង​ទៅ ដែល​កម្ពុជា​ឈ្នះ​មេដាយ​មាស​ត្រឹម​តែ​៣​គ្រឿង​ប៉ុណ្ណោះ។

ចេសា ខាន់ ​បាន​យក​មេដាយ​មាស​ទី​៤​ឱ្យ​កម្ពុជា​នៅ​មុន​នេះ​បន្តិច ​លើ​វិញ្ញាសា​ជឺ​ជី​តស៊ូ​(Jiu-Jitsu) ​ក្រោយ​ពី​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​ហ្វីលីពីន។ ខណៈ​ដែល​វគ្គ​កន្លង​មក ​ស្រី​ស្រស់​សម្រស់​បាន​រូប​នេះ ​ផ្ដួល​ដៃ​គូ​ដោយ​មិន​ចាំ​បាច់​ប្រកួត​ដល់​នាទី​នោះ​ទេ។ ​

ចេសា ​ជា​កីឡា​ការិនី​កម្ពុជា​ដែល​ឈ្នះ​មេដាយ​កម្រិត​អាស៊ី ពិភព​លោក ​អស់​ហើយ​លើ​កីឡា​ជឺ​ជី​តស៊ូ​(Jiu-Jitsu) ​នេះ។ នាង​អាច​និយាយ​បាន​ថា​មាន​សមត្ថភាព​កម្រ​រក​បាន​ណាស់​និង​ជា​គ្រាប់​ពេជ្រ​របស់​កម្ពុជា ​ឱ្យ​ច្បាស់​ក្រឡែត​តែ​ម្ដង។

គិត​មក​ត្រឹម​ពេល​នេះ​កម្ពុជា ​បាន​មេដាយ​៣០​គ្រឿង​ជាង​ហើយ ​ខណៈ​ដែល​នៅ​សល់​ប្រភេទ​កីឡា​ផ្សេង​ៗ​ទៀត ​ដែល​នឹង​ត្រូវ​ប្រកួត​យក​មេដាយ​បន្ដ​ទៀត។ វា​ជា​ជំហាន​ល្អ​មួយ​សម្រាប់​កម្ពុជា ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕

អត្ថបទ៖ ប្រុស យុទ្ធ