មិនមែន​ចេះ​តែ​ញ៉ាំ​ៗ​ទេ! បន្លែ​ខ្លះ​ក៏​នាំ​ឱ្យ​កើត​មហារីក​ដែរ

  • 2020-01-13 03:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព​ប្រចាំថ្ងៃ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ហេតុនេះ​ហើយ​រស់​នៅ ហូបចុក​ទាល់តែ​មាន​ការកំណត់ និង​ប្រុង​ប្រយ័ត្ន​ត្រឹមត្រូវ​ទើប​បាន។ មែនទែន​ទៅ អាហារ​ជា​ច្រើន​ដែល​ផ្ដល់​សុខភាព​ល្អ​ដល់​លោកអ្នក តែ​ប្រសិន​បើ​ចម្អិន មិនបាន​ត្រឹមត្រូវ​ដូច​បន្លែ​ខាងក្រោម​នេះ​នឹង​ផ្ដល់​ហានិភ័យ​ដល់​សុខភាព​យ៉ាង​ខ្លាំង៖

១. ដំឡូងបារាំង

ទី​ភ្នាក់ងារ​ស្តង់ដារ​ចំណី​អាហារ​ចក្រភព​អង់គ្លេស (FSA) បាន​ព្រមាន​ថា​ការ​ចំអិន​ដំឡូង​នៅ​សីតុណ្ហភាព​ខ្ពស់​ជាង ១២០ ដឺក្រេ​អាច​បណ្ដាល​ឱ្យ​ឡើង​សារធាតុ Acrylamide។ Acrylamide  គឺ​ជា​សមាសធាតុ​គីមី​ដែល​រីកសាយ​ភាយ​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិម្សៅ​នៅ​ពេល​ពួកគេ​ត្រូវ​បាន​ចម្អិន​នៅ​សីតុណ្ហភាព​ខ្ពស់ ហើយ​វា​មាន​ហានិភ័យ​ខ្ពស់​ទៅ​លើ៖

  • អូវែ
  • ក្រពេញ​ប្រូ​ស្តាត
  • មហារីក​សុដន់
  • បំពង់​រំលាយ​អាហារ
  • លើស​សម្ពាធ​ឈាម
  • ឡើង​ទម្ងន់​ខ្លាំង  

២. បន្លែ​ជ្រក់

អាហារ​ប្រភេទ​នេះ គ្រោះថ្នាក់​បំផុត និង​បំផ្លាញ​កម្រិត​កោសិកា ដែល​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​មហារីក ប្រសិន​បើ​លោក​អ្នក​បរិភោគ​វា​ញឹកញាប់។

៣. បន្លែ​កំប៉ុង

ពិត​ណាស់ បន្លែ​កំប៉ុង​អាច​ឱ្យ​លោក​អ្នក​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចម្អិន និង​ទុកដាក់​ប៉ុន្តែ​វា​ផ្ដល់ផល​មិនល្អ​ទេ​ដល់​សុខភាព។ ពិសេស​នោះ​ប៉េងប៉ោះ​កំប៉ុង ព្រោះ​វា​បណ្ដាល​ឱ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​ដូចជា មហារីក​ក្រពេញ​ប្រូ​ស្តាត មហារីក​សុដន់ ជំងឺ​រំលាយអាហារ និង​អាច​បណ្ដាល​ឱ្យ​គ្មាន​កូន​ផង​ដែរ។

ដកស្រង់ចេញពីប្រភព៖

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី