ម៉ាស១លាន ចែកជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅច្រកអន្តរជាតិប៉ោយប៉ែត
- 2020-01-27 04:53:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស១លាន ចែកជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅច្រកអន្តរជាតិប៉ោយប៉ែត
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៧ មករា ឆ្នាំ ២០២០២ នេះ អាជ្ញាធរក្រុងប៉ោយប៉ែតចុះចែកម៉ាសចំនួន១លាន ជូនប្រជាជន មន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុសនៅច្រកអន្តរជាតិប៉ោតប៉ែតព្រំដែនកម្ពុជាថៃ។
លោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ម៉ាស១លាននេះគឺបានមកពីសប្បុរសជននានាដែលបានចូលរួមឧបត្ថមតាមការអំពាវនាវរបស់រដ្ឋបាលក្រុងដើម្បីចូលរួមការពារការចម្លងមេរោគថ្មីកូរ៉ូណាវីរុសដែលមានប្រភពមកពីប្រទេសចិន។
យោងតាមសារព័ត៌មាន The New York Times ចេះផ្សាយនៅព្រឹកថ្ងៃ២៧ ខែមករា ឆ្នាំ២០២០នេះបានបញ្ជាក់ថា វិរុសផ្លូវដង្ហើមនេះបានសម្លាប់មនុស្សកើនដល់៨០នាក់ និងអ្នកឆ្លងវីរុសដ៏សាហាវនេះនៅលើពិភពលោកបានកើនឡើងជាង២៧០០នាក់ ខណៈក្រសួងសុខាភិបាលកម្ពុជាចេញសេចក្តីប្រកាសថា មិនទាន់រកឃើញមានករណីឆ្លងវិរុសនេះនៅកម្ពុជានៅឡើយទេ៕