ទូរសព្ទ BlackBerry នឹងលែងមានលក់លើទីផ្សារចាប់ពី​ថ្ងៃទី ៣១ សីហា ២០២០

  • 2020-02-04 02:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ BlackBerry បាន​ប្រកាស​ថា​ការ​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ TCL នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា។ បន្ទាប់​ពី​នេះ ក្រុមហ៊ុន TCL នឹង​លែង​មាន​សិទ្ធ​ក្នុង​ការ​ឌីហ្សាញ ផលិត និង​លក់​ស្មាតហ្វូន​ម៉ាក BlackBerry ត​ទៀត​ហើយ។

ការ​ចាប់​ដៃ​គូ​រវាង​ BlackBerry និង TCL គឺ​ចាប់​ផ្ដើម​ពី​ឆ្នាំ ២០១៦ ជា​មួយ​ស្មាតហ្វូន DTEK50, DTEK60 និង BlackBerry KEYone។ ទូរសព្ទ​ទាំង​នេះ​ឌីហ្សាញ និង​ផលិត​ដោយ​ TCL ហើយ​ប្រើ​ប្រាស់​ Software របស់ BlackBerry។

បញ្ជាក់​ថា​វា​មិន​មែន​ជា​​ការ​ដើរ​ដល់​ផ្លូវ​បញ្ចប់​​សម្រាប់​ក្រុមហ៊ុន​ BlackBerry នោះ​ទេ។ ក្រុមហ៊ុន​នៅ​មាន​ផ្ដល់​សេវាកម្ម​ Software ដល់​សហគ្រាស និង​មាន​កាន់​កាប់​ប្រព័ន្ធ​ប្រតិបត្តិការ​រថយន្ត​ដ៏​ល្បី​ឈ្មោះ QNX។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ផលិត​ដទៃ​ទៀត អាច​នឹង​ទិញ​សិទ្ធ​ផលិត និង​ឌីហ្សាញ​ស្មាតហ្វូន BlackBerry ជា​បន្ត​ក៏​ថា​បាន៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម