ពេទ្យជំនាញព្រមានថា បើចេញរោគសញ្ញា ២នេះ អាចជាដំណាក់កាលដំបូងនៃការឆ្លង Covid-19
- 2020-03-21 09:22:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យជំនាញព្រមានថា បើចេញរោគសញ្ញា ២នេះ អាចជាដំណាក់កាលដំបូងនៃការឆ្លង Covid-19
ចន្លោះមិនឃើញ
ការសិក្សាថ្មីមួយរបស់ពេទ្យចិនឲ្យដឹងថា បញ្ហាប្រព័ន្ធរំលាយអាហារដូចជាការរាគរូស និងក្អួត អាចជារោគសញ្ញាដំបូងនៃការឆ្លងមេរោគថ្មីកូរ៉ូណាវីរុស។
យោងតាមការសិក្សាដែលធ្វើទៅលើអ្នកជំងឺ ២០៤នាក់ក្នុងទីក្រុង Wuhan បានរកឃើញថាអ្នកជំងឺ ៩៩នាក់ (៤៨,៥%) បានចេញរោគសញ្ញាបញ្ហាប្រព័ន្ធរំលាយអាហារដែលជាដំណាក់កាលដំបូង។ លើសពីនេះទៀត ៨៣%នៃអ្នកជំងឺ បាត់បង់ចំណង់អាហារ និង ២៩% មានការរាគរូស ខណៈដែល ០,៨% មានអាការក្អួត ហើយ ០,៤%ឈឺពោះ។ អ្នកជំងឺភាគច្រើន ក៏មានបញ្ហាជាផ្លូវដង្ហើម ដូចជាក្អកស្ងួត និងពិបាកដកដង្ហើម។ ការសិក្សាដែលធ្វើឡើងដោយអ្នកជំនាញចិននេះ ត្រូវបានពិនិត្យពិច័យ និងទទួលស្គាល់ដោយអ្នកជំនាញអាមេរិក ហើយបោះពុម្ភផ្សាយនៅក្នុង American Journal of Gastroenterology។ បន្ថែមពីនេះ ការសិក្សាឲ្យដឹងថា បញ្ហារំលាយអាហារនឹងមានសភាពកាន់តែធ្ងន់ធ្ងរទៅ នៅពេលដែលវីរុសវាយប្រហារកាន់តែខ្លាំងឡើង។
គួរបញ្ជាក់ថា មកទល់ពេលនេះជំងឺឆ្លង Covid-19 ដែលផ្ទុះឡើងក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន បានសម្លាប់មនុស្សជាង ១ម៉ឺននាក់ហើយនៅទូទាំងពិភពលោក ខណៈដែលជាង ២៥ម៉ឺននាក់ផ្សេងទៀតឆ្លងវីរុស៕