ទី​បំផុត​ Klopp ដាច់​ចិត្ត​និយាយ​ពី​ Coutinho ក្រោយ​ហាម​មិន​ស្ដាប់​រឿង​ទៅ​ Barca

  • 2020-04-09 06:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទេរ​ Philippe Coutinho ពី​ Liverpool ទៅ​កាន់​ Barcelona គឺ​ជា​រឿង​ដ៏​ពិបាក​បំផុត​មួយ​ បើ​តាម​ការ​បញ្ជាក់​របស់​ Jurgen Klopp ប៉ុន្តែ​លោក​ថា​វា​ល្អ​សម្រាប់​ភាគី​ក្លឹប​ និង​សាមី​កីឡាករ។​

Jurgen Klopp

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​បាន​ជម្នះ​ទៅ​លេង​នៅ​ទឹកដី​ Nou Camp កាល​ពី​ឆ្នាំ​២០១៨​ក្នុង​តម្លៃ​កំណត់ត្រា​របស់​ក្លឹប​ជាង​ ១០០​លាន​ផោន។​ គិត​មក​ទល់​ពេល​នេះ​គឺ​២​ឆ្នាំ​ហើយ​ដែល​ Coutinho លង់​ខ្លួន​កាន់​តែ​ជ្រៅ​ដោយ​សារ​ធ្លាក់​ទម្រង់​លេង​ និង​គ្មាន​ក្លឹប​ណា​ចង់​បាន​ដោយ​សារ​តម្លៃ​ដែល​ Barca ដាក់​លក់​វិញ​ថ្លៃ​ពេក។​

Klopp ​ធ្លាប់​ប្រាប់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ថា​ បើ​នៅ​ Anfield រូប​គេ​អាច​ក្លាយ​ជា​វីរបុរស​ ប៉ុន្តែ​បើ​ទៅ​ Barca ត្រឹម​ជា​កីឡាករ​ធម្មតា​ម្នាក់។​ គ្រប់​យ៉ាង​មិន​ខុស​ពី​ការ​ទាយ​ទុក​ Coutinho បច្ចុប្បន្ន​មិន​ត្រឹម​អស់​ឱកាស​ជា​ជម្រើស​ដំបូង​ទេ ថែម​ទាំង​ត្រូវ​ Barca ត្រៀម​លក់​ឡៃឡុង​ចេញ​ទៀត​ផង។​

យ៉ាង​ណា​ Jurgen Klopp និយាយ​ពី​បញ្ហា​នេះ​ថា៖ “Phil ធ្លាប់​ជា​កីឡាករ​ Liverpool ជា​ច្រើន​ឆ្នាំ។ ពួក​យើង​តែងតែ​គោរព​ និង​ជូនពរ​គេ​ទទួល​ជោគជ័យ។​ បញ្ហា​ដែល​ Phil ជួប​ប្រទះ​គឺ​ជា​រឿង​ធម្មតា​និង​កីឡាបាល់ទាត់"៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម