កូន​ ១​មែន​ពិត តែ Zhao Li Ying បង្អួត​ចង្កេះ​អង្ក្រង​ក្រមុំ​ៗ​សុំ​ខ្មាស

  • 2020-06-24 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ក្នុង​កម្មវិធី​សិល្បៈ​លើក​ដំបូង​ក្រោយ​ឈប់​សម្រាក​ព្រោះ​ជំងឹ​កូវីដ ១៩ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zhao Li Ying បង្អួត​សម្រស់​នៅ​តែ​ក្មេង​ខ្ចី​របស់​ខ្លួន ទោះ​សម្រាល​កូន​១​ហើយ​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា​កន្លង​ទៅ​នេះ កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying បាន​មាន​ឈ្មោះ​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម Weibo ក្រោយ​ពេល​កម្រង​រូបភាព​ថ្មី​របស់​នាង​ត្រូវ​បាន​បង្ហោះ។ តាម​នោះ​ដែរ នៅ​ថ្ងៃ​ដដែល តួ​រឿង Princess Agents បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​របស់​ប្រេន​មួយ​ដែល​ខ្លួន​ជា​អ្នក​តំណាង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ខណៈ​ពី​មុន ប្រពន្ធ​តារា​សម្ដែង​ប្រុស Feng Shao Feng មិន​ទាន់​យក​រាង​កាល​ពី​ក្រមុំ​បាន​នោះ នៅ​ក្នុង​កម្មវិធី​នេះ ស្រី​ស្អាត​វ័យ ៣២​ឆ្នាំ បាន​យក​រាង​ចង្កេះ​អង្ក្រង​របស់​ខ្លួន​បាន​មក​វិញ​ហើយ។

នៅ​ក្នុង​ឈុត​រ៉ូប​ដែល​ចំហរ​រង្វង់​ចង្កេះ​ និង​ពោះ​ចេញ​មក​នេះ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨៧ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​សឹង​មិន​ជឿ​ថា ខ្លួន​បាន​សម្រាល​កូន​១​ហើយ​ទៀត​ផង ត្បិត​រាង​របស់​នាង​ច្រឡឹង​ខ្លាំង​ពេក។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​រំពឹង​ថា ទោះ​កើត​កូន​ហើយ​មែន​ពិត តារា​ស្រី​ខាង​លើ​នឹង​នៅ​តែ​ល្បី​ឈ្មោះ​ដូច​ដើម ព្រោះ​រឿង The Legend of Fei របស់​នាង សហការ​នឹង Wang Il Bo បាន​ថត​​ចប់​រួច​ហើយ និង​គ្រោង​ចាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី