Solskjaer៖ Man Utd ​កំពុង​ពេញ​កម្លាំង​ល្អ​ណាស់ ​ប្រកួត​យប់​នេះ​

  • 2020-07-16 07:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Solskjaer ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​កំពុង​ពេញ​កម្លាំង​ល្អ​ណាស់​សម្រាប់​ការ​ត្រៀម​ប្រកួត​ទល់​ក្រុម Crystal Palace ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​នេះ​។

​ក្រុម Man Utd ​នៅ​រាត្រី​នេះ ​ត្រូវ​ការ​ជ័យជម្នះ​ជា​ចាំ​បាច់​ដើម្បី​បន្ដ​ក្ដី​ស្រមៃ​ប្រជែង​ចូល Top4 ​ទៀត។ ​ប្រសិន​បើ​ពួកគេ​អាច​យក​៣​ពិន្ទុ​បាន ​នោះ​លទ្ធភាព​ក្នុង​ការ​ចូល​តំបន់​អាច​លេង UEFA Champions League ​បាន ​គឺ​មាន​ច្រើន​មែនទែន ​ព្រោះ​គូ​ប្រជែង Chelsea ​និង Leicester City ​សុទ្ធ​តែ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ទៀត​សម្រាប់​ការ​ប្រកួត​ខាង​មុខ​។

សម្រាប់​ការ​ត្រៀម​ខ្លួន​នេះ​ដែរ ​លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ថា​៖ “យើង​ពេញ​កម្លាំង​ល្អ​ណាស់ ​ពេញ​មែនទែន។ ​យើង​មិន​មាន​បញ្ហា​ដូច​រាល់​ដង​នោះ​ទេ ​ឆ្នាំ​នេះ​ចុង​រដូវ​កាល​យើង​ពិត​ជា​ពេញ​កម្លាំង​ល្អ ជាង​រដូវ​កាល​មុន​ទៀត។ ​បើ​ទោះ​ជា​ការ​ប្រកួត​លេង​កៀក​គ្នា​មែន ​ប៉ុន្តែ​យើង​អាច​សម្រប​ខ្លួន​បាន និង​មាន​កម្លាំង​ពេញលេញ​សម្រាប់​ការ​ប្រកួត”៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម