យោងតាមអ្នកវិទ្យាសាស្ត្រ លក្ខណៈពិសេសនៅលើមុខអ្នកអាចបង្ហាញប្រាប់ពីខ្លួនអ្នក
- 2020-07-17 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យោងតាមអ្នកវិទ្យាសាស្ត្រ លក្ខណៈពិសេសនៅលើមុខអ្នកអាចបង្ហាញប្រាប់ពីខ្លួនអ្នក
ចន្លោះមិនឃើញ
មានការពិតមួយចំនួនដែលមានការទាក់ទងគ្នារវាងលក្ខណៈផ្ទៃមុខរបស់អ្នកនិងអត្តចរិតរបស់អ្នក។ ជាក់ស្តែង ដូចជា ប្រសិនបើអ្នកមានផ្ទៃមុខទូលាយ វាអាចមិនមែនមកពីហ្សែនឡើយ តែផ្ទុយទៅវិញ វាអាចជួយប្រាប់អ្នកអំពីបុគ្គលិកលក្ខណៈរបស់អ្នកទៅវិញ។ ចង់ដឹងថា លក្ខណៈនៅលើផ្ទៃមុខរបស់អ្នកមានចំណុចពិសេសអ្វីខ្លះដែលអាចបង្ហាញប្រាប់ពីខ្លួនអ្នកនោះ សូមអាននូវចំណុចខាងក្រោម៖
**១. មុខកាន់តែទូលាយ អរម៉ូនតេស្តូស្តេរ៉ូនកាន់តែច្រើន**
យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា កាលណាថ្ពាល់របស់អ្នកកាន់តែទូលាយ អ្នកទំនងមើលជាពូកែខាងអះអាងនិងឆាប់ខឹង។ ការសិក្សាមួយនេះគឺទាក់ទងទៅនឹងសត្វស្វា capuchin។ ពិតណាស់ ប្រសិនបើអ្នកមានមុខធំ គឺមិនប្រាកដថា អ្នកជាមនុស្សគ្រោះថ្នាក់និងរកតែកំហឹងនោះទេ នេះគ្រាន់តែនិយាយថា មនុស្សទាំងនេះងាយនឹងមានជម្លោះ ច្រើនជាងមិនអើពើរ។
២. មុខកាន់តែស្គម ហានិភ័យសុខភាពកាន់តែតិច
តាមការស្រាវជ្រាវបានឲ្យដឹងថា មុខរបស់អ្នកកាន់តែមានខ្លាញ់តិចនៅលើថ្ពាល់ ជំងឺរបស់អ្នកកាន់តែតិចទៅៗហើយអ្នកពុំសូវជាមានភាពតានតឹងនោះឡើយ។
៣. ច្រមុះវែងមិនធ្វើឲ្យអ្នកជាមនុស្សកុហកទេ តែធ្វើឲ្យអ្នកកាន់តែមានមហិច្ឆតា
អ្នកស្រាវជ្រាវ Abraham Tamir បានសិក្សាអំពីមុខមាត់និងទំនាក់ទំនងរបស់ពួកគេជាមួយបុគ្គលិកលក្ខណៈអស់រយៈពេលជាយូរមកហើយ។ គាត់បានកត់សម្គាល់ឃើញថាមនុស្សដែលមានច្រមុះវែងអាចមានមហិច្ឆតាមានសភាវគតិល្អ និងមានទំនោរជាអ្នកដឹកនាំ។
៤. បុរសដែលមានមុខក្មេងមានទំនោរមិនសូវជាលេចធ្លោកាលពីយុវវ័យរបស់គេ
អ្នកវិទ្យាសាស្ត្របានចែករំលែកថា បុរសដែលមានមុខមាត់ក្មេងមានទំនោរលេចធ្លោតិចនៅក្នុងយុវវ័យរបស់ពួកគេ ប៉ុន្តែក្នុងពេលតែមួយពួកគេរៀនពីរបៀបដើម្បីអះអាងកាន់តែរឹងមាំនៅពេលពួកគេធំឡើង។
៥. មនុស្សដែលមានចិញ្ចើមខ្ពស់ទំនងជាមានការយល់ស្រប
អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា ចំពោះអ្នកដែលមានចិញ្ចើមខ្ពស់ភាគច្រើនទំនងជាមានការយល់ស្របច្រើនជាងអ្នកធម្មតា។
៦. ច្រមុះកាន់តែខ្លី កាន់តែឆាប់ជះឥទ្ធិពល
បន្ទាប់ពីសិក្សាលើរូបភាពចំនួន ១,៧៩៣ ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថាអ្នកដែលមានច្រមុះខ្លីទំនងជាឆាប់ទទួលឥទ្ធិពលពីអ្នកដទៃ៕ ទន្ទឹមគ្នានេះផងដែរ ពួកគេអាចមានទឹកចិត្តល្អជាងអ្នកដទៃ។
៧. មនុស្សរីករាយរាក់ទាក់ច្រើនតែមានចង្កាលយចេញ
ការសិក្សាមួយចំនួនបានបង្ហាញថាមនុស្សដែលមានការប្រាស្រ័យទាក់ទងមានលក្ខណៈពិសេសមួយចំនួននៅលើមុខដូចគ្នា។ អ្នកដែលកាន់តែរួសរាយ នោះច្រមុះនិងបបូរមាត់របស់អ្នកនោះកាន់តែលយចេញ។
ចុចអានបន្ត៖
សម្លឹងមើលពីក្រោយ តើអ្នកគិតថានារីម្នាក់នេះមានការងារជាអ្វី?