តោះមកដឹង ! សមាសភាពចៅហ្វាយខេត្ត ឬអភិបាលខេត្តព្រះវិហារ ក្រោយឆ្នាំ១៩៧៩ រហូតបច្ចុប្បន្ន

  • 2020-07-21 07:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោង តាម ឯកសារដែលបាន ដកស្រង់ពីសៀវភៅ រាជកិច្ច ដែលតម្កល់ទុកនៅ បណ្ណាល័យជាតិភ្នំពេញ ឃើញថា មានចៅហ្វាយ ឬ ភិបាលខេត្ត ជាច្រើន រូប បាន ដឹកនាំនៅក្នុងទឹកដីខេត្តព្រះវិហារគឺ ក្រោយរយះពេលប៉ុន្មានមក ប្រទេសកម្ពុជា ក៏ដូចជា ខេត្តព្រះវិហារ បានទទួលនូវនូវសង្គ្រាម រ៉ាំរៃ ជា ច្រើន ជាពិសេសចាប់ ពី ឆ្នាំ ១៩៧០ មកដល់១៩៧៩ ប្រជាពលរដ្ឋបានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន បំផ្លាញ ទាំងស្រុង រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។

ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ ១៩៧៩ កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាពជាបណ្តើរក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយគិតចាប់ពីឆ្នាំ១៩៧៩ រហូត ដល់ ឆ្នាំ ២០១៩ នេះមានថ្នាក់ដឹកនាំសរុប១០រូប ដូចខាងក្រោម៖

  • ១. ១៩៧៩-១៩៨១ឯកឧត្តម វេង ឃូន ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

  • ២. ១៩៨១-១៩៨២ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

  • ៣. ១៩៨៣-១៩៨៥ ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

  • ៤. ១៩៨៥-១៩៨៨ ឯកឧត្តម អោក មុនី ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

  • ៥. ​ ១៩៨៨-១៩៩៤ ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត

  • ៦. ១៩៩៤-១៩៩៨ ឯកឧត្តម មាន សារិន អភិបាលខេត្ត

  • ៧. ១៩៩៩-២០០៩ឯកឧត្តម ព្រាប តាន់ អភិបាលខេត្ត

  • ៨. ២០០៩-២០១៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត

  • ៩. ២០១៦-២០១៩ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត

  • ១០ . ២០១៩-បច្ចុប្បន្នឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ