iPhone គ្រប់​ម៉ូដែល​​​ ពេល​វាធ្វើ​ទុក្ខ​​អាច​សាក​ ៧ ក្បាច់​ងាយៗ​នេះ

  • 2020-07-21 09:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone ជា​ផលិត​ដ៏​ល្អ​មួយ​ដែល​ទទួល​បាន​ការ​និយម​ប្រើ​ប្រាស់​ច្រើន​បំផុត ​ហើយ​ពេល​ខ្លះ​វា​ក៏​ធ្វើ​ទុក្ខ​អ្នក​ប្រើ​ប្រាស់​ម្ដងម្កាល​ដែរ។ ខាង​ក្រោម​នេះ​ជា​ដំណោះ​ស្រាយ​ងាយៗ​ចំនួន​ ៧ ដែល​អាច​អនុវត្តន៍​បាន​លើ iPhone គ្រប់​ម៉ូដែល​ករណី​មាន​បញ្ហា​ល្មមៗ ៖

១. Restart

ថ្នាំ​ដ៏​ខ្លាំង​មួយ​ដែល​អាច​ព្យាបាល​ជំងឺ​គ្រឿង​​អេឡិចត្រូនិក​ជា​ច្រើន​មុខ​រួម​មាន​ទាំង​កុំព្យូទ័រ, ស្មាតហ្វូន​ Android និង iPhone ផង​ដែរ​នោះ​ គឺ​ការ​បិទ​​ឧបករណ៍​ហើយ​បើក​ឡើង​វិញ។ វិធីសាស្ត្រ​នេះ​អាច​បាន​ផល ដោយ​សារ​វា​​ធ្វើ​ការ Reset Software មក​សភាព​ធម្មតា​វិញ ករណី​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង។

២. អាប់​ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS

អាច​សាក​ល្បង​អាប់ដេត​ជំនាន់​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ប្រសិន​បើ​ការ​ Restart មិន​បាន​ផល​ទេ​នោះ។ អាច​ចូល​អាប់ដេត​បាន​ដោយ​ចូល​ទៅ Settings –> General → Software Update

៣. អាប់ដេត​កម្មវិធី

ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជា​មួយ​កម្មវិធី​ណា​មួយ គួរ​ណា​សាក​ល្បង​អាប់ដេត​កម្មវិធី​ទៅ​ជំនាន់​ចុង​ក្រោយ​ តាម​រយៈ​ App Store និង​ចុច​លើ​ប៊ូតុង Update នៃ​កម្មវិធី​នោះ។

៤. បិទ​កម្មវិធី​ទាំង​​បង្ខំ​

បិទ​កម្មវិធី​ទាំង​បង្ខំ​ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ ករណី​ដែល​កម្មវិធី​កំពុង​ប្រើ​ប្រាស់​សុខៗ​ស្រាប់​តែ​មាន​បញ្ហា​នោះ។

៥. Reset Setting នៃ ​Network

ប្រសិន​មាន​បញ្ហា​ជា​មួយ​​ការ​ត​ភ្ជាប់​ផ្សេងៗ​ អាច​សាក​ល្បង​ Reset Setting នៃ​ Network ដោះ​ស្រាយ​ដោយ​ចូល​ទៅ​កាន់ Settings > General > Reset > Reset Network Settings

៦. Reset Settings ទាំង​អស់​

​​ប្រសិន​បើ​អ្នក​យល់​ថា​ការ​កំណត់​ Settings ខុស​ជា​ឫស​គល់​នៃ​បញ្ហា​របស់​អ្នក អាច​សាក​ល្បង Reset Settings ទាំង​អស់​ ដោយ​នឹង​មិន​បាត់​បង់​ទិន្នន័យ​អ្វី​នោះ​ទេ។ អាច​ធ្វើ​ការ Reset បាន​ដោយ​ចូល​ទៅ​ Settings > General > Reset > Reset All Settings

៧. ធ្វើ​ Factory Reset

ប្រសិន​បើ​ដំណោះ​ស្រាយ​ខាង​លើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ផ្នែក Software បាន​ទៀត អាច​សាក​ល្បង​​ធ្វើ​ការ​ Factory Reset ដោយ​​ iPhone នឹង​ត្រឡប់​មក​សភាព​ដើម​បង្អស់​ ប៉ុន្តែ​ឯកសារ​ដែល​មាន​នឹង​ត្រូវ​បាត់​បង់​ទាំង​អស់។ អាច​​ធ្វើ​ការ​ Factory Reset ដោយ​ចូល​ទៅ​ Settings > General > Reset > Erase All Content and Settings

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ សុខហេង