Modricថា Real នៅតែបន្តឈ្នះពានទៀត ដោយមិនចាំបាច់មាន Ronaldo
- 2020-07-23 12:30:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modricថា Real នៅតែបន្តឈ្នះពានទៀត ដោយមិនចាំបាច់មាន Ronaldo
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Real Madrid កីឡាករ Luka Modric បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបគេនៅតែបន្តឈ្នះពានជាច្រើនទៀតអញ្ចឹង ដោយមិនចាំមាន Cristiano Ronaldo។
Modric បាននិយាយថា៖" រឿងដែលថា Ronaldo នៅតែសំខាន់ចំពោះ Real លែងមានន័យអ្វីទៀតហើយ។ ខ្ញុំអាចនិយាយបានថា ពួកយើងលែងភ័យព្រួយដោយសារតែ គេមិននៅជាមួយយើងទៀតហើយ។ "
ខ្សែបម្រើរូបនេះបានបន្តថា៖" ខ្ញុំជឿជាក់ថា យើងនឹងបន្តឈ្នះពានជាច្រើនទៀត ដោយមិនចាំបាច់មានរូបគេ។ "
គួរបញ្ជាក់ផងដែរថា ក្លឹប Real Madrid ទើបតែឈ្នះពាន La Liga កាលពីពេលថ្មីៗនេះ បន្ទាប់ពីខកខានមិនទទួលបាន ២រដូវកាលកន្លងទៅនេះ៕