អីយ៉ាស់! Toyota ចាប់ផ្តើមធ្វើតេស្តឡាន RAV4 Limousine តួវែងហើយ

  • 2020-07-27 04:42:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RAV4 គឺជារថយន្តលក់ដាច់បំផុតមួយរបស់ក្រុមហ៊ុន Toyota ហើយថ្មីៗនេះ វាក៏បានបញ្ចេញប្រភេទប្រើម៉ាស៊ីន Plug-in Hybrid ហៅថា RAV4 Prime ដែលមានកម្លាំងខ្លាំងបំផុតប្រចាំត្រកូល RAV4។

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Toyota នៅក្នុងប្រទេសជប៉ុន ក៏បានបញ្ចេញរថយន្ត RAV4 Limousine តួវែង ដែលផលិតតែមួយគ្រឿងគត់ ដើម្បីធ្វើតេស្តភាពរឹងមាំរបស់វា។

យោងតាមគេហទំព័រជប៉ុន Car Watch បានឲ្យដឹងថា បុគ្គលិកចំនួន ២០០នាក់ នៅឯរោងចក្រ Takaoka របស់ Toyota បានចំណាយពេល ៤ខែ ដើម្បីផលិត SUV តួវែងនេះ ក្នុងអំឡុងពេលសម្រាកពីការងារ។

RAV4 Limousine ខាងលើមានប្រវែង ៧,៩ម៉ែត្រ ធ្វើឲ្យកាប៊ីនខាងក្នុងធំទូលាយខ្លាំងជាង RAV4 ធម្មតា ហើយមានទម្ងន់ធ្ងន់ជាង ១០០គីឡូក្រាម និងអាចបើកបានត្រឹមល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ RAV4 តួវែងនេះ មិនមែនជាផលិតផលផ្លូវការរបស់ Toyota ឡើយ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង