ទម្រង់សិល្បៈស្រដៀងខ្មែរច្រើនប្រភេទត្រូវថៃសម្រុកធ្វើនៅព្រលានយន្តហោះថ្មី
- 2020-07-29 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រង់សិល្បៈស្រដៀងខ្មែរច្រើនប្រភេទត្រូវថៃសម្រុកធ្វើនៅព្រលានយន្តហោះថ្មី
ចន្លោះមិនឃើញ
សិល្បៈថៃច្រើនប្រភេទ និងច្រើនទម្រង់ដែលមានលក្ខណៈស្រដៀងខ្មែរ ត្រូវថៃតុបតែងយ៉ាងប្រញាប់ប្រញាល់នៅស្ថានីយ៍អ្នកដំណើរថ្មី (Terminal) នាប្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ។
សិល្បៈដែលថៃប្រើពាក្យ "ថែកេរ្តិ៍ដូនតាខ្លួន" មានដូចជា រូបសំណាកល្ខោនស្បែក, អាយ៉ង, ប្រដាល់សេរី, មុខខ្មុកល្ខោនខូន (ដូចគ្នាល្ខោនខោលខ្មែរ), ហង្សមាស, រាជសី និងសត្វដំរីជាដើម ត្រូវបានតំឡើង និងតុបតែងបន្ថែមលើសិល្បៈចាស់ដែលមានស្រាប់នៅទីនោះដូចជារូបសំណាកឆ្មាំយាមយក្សា និងរូបសំណាកកូរសមុទ្រទឹកដោះនៅស្ថានីយ៍អ្នកដំណើរចាស់។
យ៉ាងណាការតុបតែងរូបសំណាកទាំងនោះត្រូវបានធ្វើក្នុងរូបភាពទំនើបកម្ម, គំនិតច្នៃប្រឌិត (Creative) កែប្រែរបស់បុរាណ លាយឡំនឹងសិល្បៈសម័យថ្មីដើម្បីបន្ថែមសម្រស់រួមមានការប្រើភ្លើងពណ៌, បំពាក់អំពូល និងលាបថ្នាំជាដើម៕