Neymar ថាស្ដាយណាស់ មិនដាក់១ដៃកណ្ដាលមុខ Gonzalez
- 2020-09-14 02:14:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ថាស្ដាយណាស់ មិនដាក់១ដៃកណ្ដាលមុខ Gonzalez
ចន្លោះមិនឃើញ
ក្រុម PSG បានបរាជ័យជាលើកទី២ហើយក្នុងការប្រកួតពានរង្វាន់លីគកំពូលបារាំងកាលពីពេលកន្លងទៅ ដោយចាញ់ក្រុម Marseille ១-០។
អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះទៀតនោះ គឺនៅចុងម៉ោងទៅហើយ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រហូតដល់កីឡាករច្រើននាក់ទទួលបានកាតក្រហម។ ដោយក្នុងនោះក៏មាន Neymar ម្នាក់ផងដែរ ក្រោយពីរូបគេបានរុញក្បាលរបស់ Gonzalez ក្រុម Marseille ។ ការឈ្លោះគ្នានោះដែរ ត្រូវបានគេដឹងថាមកពីមានការប្រើពាក្យមិនសមរម្យ រើសអើងគ្នា។
Neymar បន្ទាប់ពីបានកាតក្រហមនោះហើយ បានសរសេរនៅលើបណ្ដាញសង្គមថារូបគេស្ដាយណាស់ដែលមិនបានវាយចំកណ្ដាលមុខរបស់ Gonzalez ។ ដោយសាមីខ្លួនអះអាងថាការបានកាតក្រហមរបស់គេ គឺមិនធ្វើឱ្យខ្លួនស្ដាយក្រោយទេ ព្រោះ Gonzalez នេះ បានប្រើពាក្យសម្ដីមើលងាយរូបគេជាខ្លាំង៕