គ្រូថ្មីរបស់ Barca បញ្ជាក់ថា ខ្លួនគ្មានបញ្ហាជាមួយ Messi ទេ
- 2020-09-16 06:54:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូថ្មីរបស់ Barca បញ្ជាក់ថា ខ្លួនគ្មានបញ្ហាជាមួយ Messi ទេ
ចន្លោះមិនឃើញ
លោក Ronald Koeman ដែលជាគ្រូបង្គោលក្លឹប Barcelona បាននិយាយថា ទំនាក់ទំនងរបស់ខ្លួន និងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនមានបញ្ហាអ្វីនោះទេ។ លោកយល់ថា មានតែថ្នាក់ដឹកនាំក្លឹបទេ ទើប Messi មានបញ្ហាជាមួយ។
លោកបាននិយាយថា៖ " Messi មានជម្លោះជាមួយក្លឹបទេ។ ចាប់ពីពេលនោះមក ខ្ញុំបាននិយាយជាមួយគេ ហើយយើងបន្តការងារធម្មតាទេ " ។
លោកបានបន្តថា៖ " យើងកំពុងហ្វឹកហាត់ត្រៀមរដូវកាលថ្មី ហើយខ្ញុំនឹងខិតខំធ្វើការជាមួយក្រុម ដែលខ្ញុំមាន " ។
លោក Koeman ត្រូវបានតែងតាំងជាគ្រូបង្គោលក្លឹប Barcelona កាលពីខែសីហា កន្លងទៅ ហើយក្រោយការតែងតាំងលោកភ្លាម ស្រាប់តែលេចឮព័ត៌មានថា Messi មានបញ្ហាល្អក់កករជាមួយក្លឹប Barcelona៕