ដំណឹងល្អ! ទឹកដោះគោសុទ្ធគិរីសួគ៌ ទៅដល់ផ្សារម៉ាក្រូហើយ!
- 2020-09-23 08:46:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ទឹកដោះគោសុទ្ធគិរីសួគ៌ ទៅដល់ផ្សារម៉ាក្រូហើយ!
ចន្លោះមិនឃើញ
ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ ដែលផលិតឡើងពីកសិដ្ឋានចិញ្ចឹមគោធំបំផុត និងទំនើបបំផុតនៅស្រុកយើង បានបង្កើនការលក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់។ ជាក់ស្ដែង ចាប់ពីថ្ងៃទី២២ ខែកញ្ញានេះទៅ ផលិតផលទឹកដោះគោសុទ្ធ និងយ៉ាអួ គិរីសួគ៌ នឹងដាក់លក់នៅផ្សារមួយកន្លែងទៀត គឺផ្សារម៉ាក្រូ ដែលជាផ្សារលក់រាយធំបំផុតមួយនៅរាជធានីភ្នំពេញ។
នៅក្នុងឱកាសដាក់លក់នេះដែរ ក្រុមហ៊ុនបានចេញប្រូម៉ូសិនយ៉ាងពិសេស គឺរាល់ការទិញទឹកដោះគោសុទ្ធគិរីសួគ៌ មិនថាចំណុះ ២លីត្រ ឬ ៨៣០មីលីលីត្រ នឹងទទួលបានការបន្ថែមយ៉ាអួ ដោយឥតគិតថ្លៃ។
កាន់តែពិសេសជាងនេះទៀត ប្រិយមិត្តក៏មានឱកាសបានភ្លក់ទឹកដោះគោសុទ្ធដោយឥតគិតថ្លៃផងដែរ នៅក្នុងពិពណ៌ផលិតផលរបស់ផ្សារម៉ាក្រូ ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ទី៦ តុលា ផងដែរ។
សូមបញ្ជាក់ថា ក្រៅពីផ្សារម៉ាក្រូ ផលិតផលទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ កំពុងដាក់លក់នៅទីតាំងផ្សារទំនើបមួយចំនួនទៀតផងដែរ ដូចជាផ្សារទំនើបឡាក់គី គ្រប់សាខា រួមទាំង២សាខានៅខេត្តសៀមរាប និង១សាខានៅខេត្តបាត់ដំបង, ផ្សារ Fair Plus ទាំង៥សាខា រួមទាំងសាខាខេត្តកំពង់ចាម និងខេត្តកំពត, ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា។
ក្រុមហ៊ុននឹងបន្តដាក់លក់នៅតាមផ្សារទំនើបផ្សេងៗទៀតជាបន្តបន្ទាប់។ ដើម្បីទទួលបានដំណឹងពីការចេញលក់មុនគេ សូមចុច Like ទំព័រហ្វេសប៊ុករបស់គិរីសួគ៌ តាមដំណរភ្ជាប់នេះ។
កុំភ្លេចណា! អ្នកមិនទាន់ភ្លក់ អាចទៅភ្លក់ទឹកដោះគោសុទ្ធ និងយ៉ាអួ គិរីសួគ៌បាន! ធានាថាភ្លក់ហើយ ប្រិយមិត្តនឹងជាប់ចិត្ត លាន់មាត់សរសើរ ថាផលិតផលរបស់ខ្មែរយើងនេះ ពិតជាទឹកដោះគោសុទ្ធដែលមានគុណភាព និងរសជាតិឆ្ងាញ់៕