២០០ដុល្លារ ធ្វើឲ្យ iPhone 12 និង 12 Pro ខុសគ្នាកម្រិតណា?
- 2020-10-21 06:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០០ដុល្លារ ធ្វើឲ្យ iPhone 12 និង 12 Pro ខុសគ្នាកម្រិតណា?
ចន្លោះមិនឃើញ
iPhone 12 និង iPhone 12 Pro ជាពីរម៉ូដែលនៃត្រកូល iPhone 12 ដែល Apple បើកឲ្យកុម្ម៉ង់ទិញមុនគេ ហើយគ្រោងនឹងចេញលក់ជាផ្លូវការលើទីផ្សារធំៗចាប់ពីថ្ងៃទី២៣ ខែតុលានេះតទៅ។
iPhone 12 នៅសហរដ្ឋអាមេរិក មានតម្លៃចាប់ពី ៧៩៩ដុល្លារ ឬ ៨២៩ដុល្លារ អាស្រ័យលើការទិញតាមរយៈក្រុមហ៊ុនទូរសព្ទផ្សេងគ្នា ចំណែកឯ iPhone 12 Pro វិញមានតម្លៃចាប់ពី ៩៩៩ដុល្លារ។ ខុសគ្នាខ្ទង់ ២០០ដុល្លារ តើស្មាតហ្វូនទាំងពីរមានចំណុចដូចគ្នា និងខុសគ្នាអ្វីខ្លះ?
១. ចំណុចខុសគ្នា ៖
iPhone 12 មានអង្គផ្ទុកចាប់ពី 64GB ចំណែក iPhone 12 Pro មានចាប់ពី 128GB
iPhone 12 មានទម្ងន់ ១៦៤ក្រាម និង iPhone 12 Pro ទម្ងន់ ១៨៩ក្រាម
iPhone 12 មានតួខ្លួនផ្នែកកណ្ដាលផលិតពីអាលុយមីញ៉ូម និង iPhone 12 Pro ប្រើប្រាស់នូវដែកអ៊ីណុក
iPhone 12 Pro មានកាមេរ៉ា Telephoto មួយគ្រាប់ទៀតលើស iPhone 12
iPhone 12 អាច Zoom Optical 2x ធៀបនឹង iPhone 12 Pro Zoom Optical 4x
iPhone 12 Pro អាចគាំទ្រមុខងារ Apple ProRAW ដែលចេញចុងឆ្នាំ
iPhone 12 Pro មាន LiDAR Sensor អាចថតរូប Portrait ពេលយប់ និងអាច Autofocus នៅទីងងឹតរហ័សជាងមុន
២. ចំណុចខ្លឹមៗដែលមានដូចគ្នា ៖
អេក្រង់មានការពារដោយកញ្ចក់ Ceramic Shield ធន់នឹងការធ្លាក់បានល្អជាងមុន៤ដង
ប្រវែង ១៤៦,៧ម.ម ទទឹង ៧១,៥ម.ម និងកម្រាស់ ៧,៤ម.ម
ធន់នឹងទឹកជម្រៅ៦ម៉ែត្រ បានដល់៣០នាទី
ឈីប A14 Bionic ដែលមាន Neural Engine ជំនាន់ថ្មី
កាមេរ៉ាមេមាន Aperture f/1.6 ទូលាយជាងមុន ស្រូបពន្លឺល្អជាងមុន
អាចថតវីដេអូ HDR ជាមួយ Dolby Vision
ថតវីដេអូ Time-lapse ប្រភេទ Night Mode
កាមេរ៉ាមុខគាំទ្រមុខងារ Night Mode និង Deep Fusion
ទស្សនាវីដេអូជាប់បាន ១៧ម៉ោង
ទស្សនាវីដេអូជាប់ដោយប្រើអ៊ីនធឺណិតបាន ១១ម៉ោង
ស្ដាប់ចម្រៀងបាន ៦៥ម៉ោង
ប្រើដុំសាក 20W (លក់ផ្សេងពី iPhone) អាចសាកថ្មដល់ ៥០% ក្នុងពេល ៣០នាទី