លន ​បញ្ញា​ អរគុណ​ចំពោះ​អាជីព​ប្រដាល់​ មាន​ដី​ បាន​ម៉ូតូ​ ជាប់​ជា​មន្ត្រី​យោធា​ដោយ​សារ​ប្រដាល់​

  • 2020-10-21 07:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​ព្រៃវែង​ លន ​បញ្ញា​ ថា​អរគុណ​ខ្លាំង​ណាស់​ចំពោះ​វិស័យ​កីឡា​ប្រដាល់​មាន​អ្វី​ៗ​ដូច​សព្វថ្ងៃ​គឺ​ដោយ​តែ​ប្រដាល់​នេះ​ឯង។​

កីឡាករ លន បញ្ញា

លន ​បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ វិស័យ​ប្រដាល់​នេះ​គឺ​ជួយ​រូប​គេ​បាន​ច្រើន​មែនទែន​ ពោល​មាន​មុខមាត់​ ទិញ​បាន​ដី​ខ្លះៗ​ វ៉ៃ​បាន​ម៉ូតូ​ មាន​ខ្សែក​ និង​បាន​ក្លាយ​ជា​មន្ត្រី​យោធា​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ជាដើម។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​លើក​ឡើង​ទៀត​ថា​ ខ្លួន​មិន​ភ្លេច​គុណ​ប្រដាល់​ និង​លោក​គ្រូ​របស់​ខ្លួន​ឡើយ​ ដែល​តែងតែ​អាណិត​ស្រឡាញ់​ ចង្អុល​បង្ហាញ​ផ្លូវ​ដើរ​ទៅ​រក​ភាព​ជោគជ័យ​ក៏ដូចជាជីវភាព​ធូរស្រាល​ជា​បន្តបន្ទាប់។​

រូបភាពផ្ដល់ជូនពី លន បញ្ញា

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ លន ​បញ្ញា​ ជា​សិស្ស​គុន​ក្នុង​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ។​ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​មាន​ខ្សែក្រវាត់​៣គ្រឿង​ក្នុង​ដៃ​ និង​ជា​មន្ត្រី​យោធា​មួយ​រូប​ផង​ដែរ។​ អ្នក​ប្រដាល់​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ជីវភាព​សមរម្យ​បន្ទាប់​ពីចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​