ច្បាស់ហើយ! iPhone 11 Pro Max នៅតែខ្លាំងដាច់ iPhone ដទៃត្រង់ចំណុចនេះ

  • 2020-10-22 02:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​​​បញ្ជាក់​អំពី​ទំហំ​ RAM នៃ​​ត្រកូល iPhone 12 តាម​រយៈ​កម្មវិធី Geekbench និង AnTuTu រួច​មក នា​ពេល​នេះ​គេ​បាន​ដឹង​ច្បាស់​​អំពី​ទំហំ​ថ្ម​របស់ iPhone 12 Pro Max វិញ​ម្ដង តាម​រយៈ​​ឯកសារ​ចុះ​បញ្ជី​ជា​មួយ​ស្ថាប័ន​ចិន​ TENNA។

iPhone 12 Pro Max ដែល​ជា​ iPhone មាន​អេក្រង់​ធំ​ជាង​គេ​បំផុត​នោះ មាន​បំពាក់​ថ្ម​ទំហំ 3687 mAh ​តូច​ជាង iPhone 11 Pro Max ​ចេញ​ឆ្នាំ​មុន​ដែល​មាន​ថ្ម​ទំហំ 3969 mAh។ ដូច​នេះ​ iPhone 11 Pro Max នៅ​តែ​កាន់​តំណែង​ជា​ iPhone មាន​ថ្ម​ធំ​ដាច់​គេ។

ត្បិត​ថា iPhone 12 Pro Max មាន​ថ្ម​តូច​ជាង​មុន ប៉ុន្តែ Apple បាន​អះអាង​ថា iPhone 12 Pro Max អាច​​ប្រើ​ប្រាស់​បាន​យូរ​ដូច​ជា iPhone 11 Pro Max ដែរ ពោល​​អាច​ទស្សនា​វីដេអូ​បាន​ ២០​ម៉ោង, ទស្សនា​វីដេអូ​ដោយ​ប្រើ​​អ៊ីនធឺណិត​បាន​ ១២​ម៉ោង និង​ចាក់​ចម្រៀង​បាន ៨០​ម៉ោង។ នេះ​ក៏​ដោយ​សារ​ការ​បំពាក់​បន្ទះ​ឈីប A14 Bionic ដែល​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​មុន។

សម្រាប់​ទំហំ​ថ្ម​នៃ iPhone 12 បី​ប្រភេទ​ទៀត​ក៏​បាន​បង្ហាញ​ចេញ​ផង​ដែរ​តាម​រយៈ​ការ​​ចុះ​​ផ្សាយ​លើ​វិបសាយ​ Vodafone នៅ​នូវែលហ្សេឡង់។ iPhone 12 mini មាន​ថ្ម​ទំហំ 2227mAh ហើយ iPhone 12 និង iPhone 12 Pro មាន​ថ្ម​ទំហំ 2815mAh៕​​​​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង