កប់!​ ភ្នំពេញ​ក្រោន​ឆ្នាំ​នេះ​​​​ចាយ​ច្រើន​ ព្រោះ​ដាក់​គោល​ដៅ​យក​ពាន​ហើយ

  • 2020-11-26 09:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្នំពេញ​ក្រោន​ កំពុង​សម្រុក​ទិញ​កីឡាករ​ល្អៗ​ចូល​​ក្រុម​ទាំង​កីឡាករ​​បរទេស និង​​​ខ្មែរ ទន្ទឹម​នឹង​នោះ​​ក្រុម​ខ្លាំង​មួយ​នេះ​​ទើប​តែ​ប្រកាស​តែង​​តាំង​គ្រូ​បង្វឹក​ថ្មី​លោក Oleg Starynskyi សម្រាប់​ការ​ប្រកួត​រដូវ​កាល​២០២១ ។

​​ទាក់​ទង​ការ​ត្រៀម​ខ្លួន​រដូវ​កាល​ថ្មី ​លោក កែវ សុខងន អ្នក​ចាត់​ការ​ភ្នំពេញក្រោន​បាន​​ឲ្យ​ដឹង​ថា ​ភ្នំពេញ​ក្រោន​ឆ្នាំ​នេះ​បាន​ដាក់​គោលដៅ​​ចង់​បាន​​ពាន​ សម្រាប់ លីគ​កំពូល​កម្ពុជា ២០២១​ និង Hun Sen Cup 2021 ។ បើ​គិត​មក​​ដល់​ពេល​នេះ​ភ្នំពេញ​ក្រោន​បាន​ប្រកាស​ផ្លូវ​ការ​ពី​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ល្អ​ចំនួន ៣ រូប​ក្នុង​នោះ​បរទេស​២​ និង​ខ្មែរ​មួយ​រូប​គឺ Matheus Souza ឈុំ ភីសា និង Yudai Ogawa ។

​ភ្នំពេញ​ក្រោន​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ​​សម្រាប់​រដូវ​កាល ២០២០ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា និង​បាន​ចំណាត់​​ថ្នាក់​លេខ ៤​ ក្នុង​ពាន Hun Sen Cup 2020 ដោយ​ចាញ់​ព្រៃវែង​​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ ​ដោយ​លទ្ធផល​ ៤-២ ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី