បន្ទាន់! ក្រសួងសម្រេចបិទសណ្ឋាគារភ្នំពេញ ក្រោយរកឃើញ អ្នកជំងឺកូវីដ ១៩ បានទៅហាត់ប្រាណនៅទីនោះ
- 2020-11-29 03:42:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាន់! ក្រសួងសម្រេចបិទសណ្ឋាគារភ្នំពេញ ក្រោយរកឃើញ អ្នកជំងឺកូវីដ ១៩ បានទៅហាត់ប្រាណនៅទីនោះ
ចន្លោះមិនឃើញ
តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះរយ:ពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ ឲ្យបានគ្រប់ៗគ្នា ៕