ចេញលក់បាន២អាទិត្យសោះ ក្លាយជាទូរសព្ទ 5G លក់ដាច់ជាងគេក្នុងលោកបាត់!

  • 2020-12-22 01:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 បាន​ក្លាយ​ជា​ស្មាតហ្វូន 5G ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​លោក​ប្រចាំ​ខែ​តុលា ត្បិត​ថា​វា​ចេញ​លក់​នៅ​ពាក់​កណ្ដាល​ខែ​ក្ដី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research។

iPhone 12 អាច​ក្ដោបក្ដាប់​ទីផ្សារ​ស្មាតហ្វូន 5G បាន ១៦% លើ​សកល​លោក ខណៈ​ដែល iPhone 12 Pro កាន់​កាប់​ចំណែក​បាន ៨%។ អ្នក​ដែល​ស្ថិត​នៅ​កៀក​បំផុត​គឺ Galaxy Note20 Ultra 5G ដែល​មាន​កាន់​កាប់​ចំណែក ៤%។ តំណែង​ស្មាតហ្វូន​ 5G លក់​ដាច់​ជាង​គេ​ទាំង​១០ បង្គ្រប់​ដោយ​​ស្មាតហ្វូន​ Huawei បី​ម៉ូដែល, ស្មាតហ្វូន OPPO ពីរ និង​ពីរ​ទៀត​ជា​ស្មាតហ្វូន Samsung។

ក្រុមហ៊ុន Counterpoint បាន​និយាយ​ថា​តម្រូវ​ការ​សម្រាប់ iPhone 12 Series ទំនង​ជា​នៅ​តែ​មាន​ខ្លាំង​ក្លា​នៅ​ត្រីមាស​ទី​៤ ​ជា​ពិសេស​នៅ​អំឡុង​រដូវ​កាល​ឈប់​សម្រាក​ក្នុង​ខែ​ធ្នូ ហើយ​ក៏​នឹង​បន្ត​ដល់​ដើម​ឆ្នាំ ២០២១ ផង​ដែរ៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម