រឿងរ៉ាវទាំង៨នេះ អង្រួនពិភពបច្ចេកវិទ្យាមួយទំហឹងក្នុងឆ្នាំ២០២០

  • 2020-12-31 08:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០២០ មេរោគកូវីដ១៩ សឹងធ្វើឱ្យពិភពលោកលែងមានដង្ហើមដកទៅហើយ ប៉ុន្ដែបើងាកទៅវិស័យបច្ចេកវិទ្យាវិញ មិនស្ងាត់នោះទេ គំនិតនៃការបង្កើតរបស់អ្នកស្រាវជ្រាវជាច្រើន និងរឿងរ៉ាវផ្គួបផ្សំដទៃទៀត បានធ្វើឱ្យវិស័យមួយនេះមានការផុសផុរ ផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដូចជាយើងបានឃើញដូចជា៖

១. បន្ទះឈីប M1 របស់ Apple ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ចាប់ផ្ដើមផលិតបន្ទះឈីបសម្រាប់កុំព្យូទ័រដោយខ្លួនឯង ហើយក៏ជាផ្លូវថ្មីមួយទៀត ធ្វើឱ្យ Apple លែងខ្ចីដង្ហើមដកពី intel ផងដែរ។ គួរបន្ថែមថា Apple ក៏មានបន្ទះឈីបផ្ទាល់ខ្លួនជាច្រើនដោយធ្លាប់បំពាក់នៅលើ iPhone, iPad និង iDevices ដទៃទៀត។

២. Space X ក្រុមហ៊ុន SpaceX របស់ Elon Muskបានសម្រេចជោគជ័យបាញ់គ្រាប់រ៉ូកែតសាកល្បងស្ថិតក្នុងកម្ពស់ខ្ពស់លើកដំបូង ដោយចុះចតមកវិញយ៉ាងមានសុវត្ថិភាព ដែលនេះជាកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោកមួយ និងជាហេតុផលធ្វើឱ្យក្រុមហ៊ុន Space X កាន់តែមានតម្លៃថ្លៃខ្លាំងជាងមុនទៀតផង។

៣. Z Flip និង Fold របស់ Samsung ក្រុមហ៊ុនមួយនេះបានកែប្រែចំណុចជាច្រើនទៅលើ Galaxy Fold 2 លើអេក្រង់ ចន្លោះមេកានិចបិទបើកអេក្រង់ និងបោះជំហានថ្មីទៅ Galaxy Z Flip ធ្វើឱ្យមានពិភពបច្ចេកវិទ្យាមានហាក់មានពន្លឺ ផ្នែកឧស្សាហកម្មស្មាតហ្វូនអេក្រង់បត់។

៤. 5G នៅលើ iPhone 12 ខ្សែស្រឡាយ iPhone 12 ជាស្មាតហ្វូនដំបូងរបស់ Apple ដែលបានបំពាក់សេវា 5G បើទោះបីបច្ចេកវិទ្យានេះត្រូវបានគេប្រកាសចេញក្នុង ឆ្នាំ២០១៨ ក៏ដោយ។

៥. Twitter រងការវាយប្រហារ Hacker លុកលុយគណនីកំពូលៗរបស់ Twitter រួមមាន Elon Musk, Bill Gates, Kanye West, Barack Obama, នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត, អ្នកសិល្បៈ និងអ្នកនយោបាយផងដែរ។ ប៉ុន្ដែសំណាងល្អ Hacker ទាំងនោះគឺគ្រាន់តែមានបំណងដើម្បីប្រកាសអំពីការឆរបោករូបិយបណ្ណអេឡិចត្រូនិច Bitcoin តែប៉ុណ្ណោះ។

៦. ភាពជោគជ័យរបស់ Amazon មេរោគកូវីដ១៩ ជាហេតុតម្រូវឱ្យមនុស្សជាច្រើនត្រូវឃុំខ្លួននៅក្នុងផ្ទះ ដូចនេះតម្រូវការទិញទំនិញអនឡាញ Amazon ចាប់ផ្ដើមមានសន្ទុះកើនឡើង ដោយប្រាក់ចំណេញនៅ ត្រីមាសទី៣ របស់ពួកគេ ដល់ទៅ ៦,៣ ពាន់លានដុល្លារ។

៧. កម្មវិធីខលវីដេអូ Zoom នៅតែប្រធានបទមេរោគកូវី១៩ដដែល ដោយមនុស្សត្រូវធ្វើការនៅផ្ទះ សិស្សសាលាត្រូវរៀនតាមអនឡាញ ការការជួបជុំផ្សេងៗត្រូវផ្អាក ដូចនេះការប្រជុំ ការសិក្សា ឬការជជែកគ្នាឯទៀតគឺត្រូវបានជំនួសដោយកម្មវិធី Zoom។ កម្មវិធីខលវីដេអូមួយនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយនៅខែមេសា ក្រុមហ៊ុនបាននិយាយថា ការហៅវីដេអូនៅចុងសប្តាហ៍បានកើនឡើងដល់ទៅ ២០០០%។

៨. ការប្រើបច្ចេកវិទ្យា mRNA ដើម្បីពន្លឿនការផលិតវ៉ាក់សាំងកូវីដ១៩ បច្ចេកវិទ្យានេះត្រូវបានក្រុមអ្នកស្រាវជ្រាវឱសថនៅ ស្ថាប័នផលិតឱសថ Moderna និង Pfizer យកទៅប្រើប្រាស់ ដោយពួកគេបង្កើតជារូបធាតុហ្សែន ​អាច​បញ្ជា​ឲ្យ​ខ្លួន​ប្រាណ​មនុស្ស​​ផលិត​នូវអង្គបដិបក្ខដែលអាច​សម្គាល់ និង​កម្ចាត់វីរុសកូរ៉ូណាបាន។

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី