iOS 15 នឹងសម្លាប់ iPhone ចាស់ៗទាំងនេះចោល

  • 2021-01-22 04:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធដំណើរការថ្មី iOS 15 មានការរំពឹងថានឹងបង្ហាញខ្លួននៅ ខែមិថុនាខាងមុខ ហើយមានពាក្យចចាមអារ៉ាមថា នឹងបញ្ឈប់ការគាំទ្រចំពោះ iPhone ចាស់ៗមួយចំនួន។

iPhone 6ស, 6ស Plus និង iPhone SE ស៊េរីឆ្នាំ ២០១៦ នឹងមិនអាចតម្លើងទៅ iOS 15 បានទៀតនោះទេ។ នេះបើយោងទៅតាមសារព័ត៌មានរបស់ប្រទេសបារាំង iPhoneSoft។

កំណែអាប់ឌែត iOS 15 នឹងអាចតម្លើងបានចាប់ពីស៊េរី iPhone‌ 7, iPhone‌ 7 Plus ឬឧបករណ៍ដែលប្រើបន្ទះឈីបចាប់ពី A10 ឡើងទៅ ដូចជា iPod touch ជំនាន់ទី៧។ ដូច្នេះអ្នកកាន់ iPhone ចាស់ៗទាំងនេះគួរគិតគូរដូរស៊េរីទៅ iPhone ថ្មីហើយ ពេល iOS 15 ចេញជាផ្លូវការ ព្រោះវាអាចនឹងលែងមានសុវត្ថិភាពទិន្នន័យ ចំពោះការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកទៀត។

គួរបញ្ជាក់ផងដែរថា iPadOS 15 ដូចគ្នានឹងលែងគាំទ្រឧបករណ៍ចាស់ៗដូចជា iPad mini 4, iPad Air 2 និង iPad‌ 5 រីឯ iPad ចេញក្រោយជំនាន់ទាំងនេះអាចតម្លើង iPadOS 15 បានធម្មតា៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ Mean Kosal

បិទ