ស៊ើបអង្កេតអស់៥ឆ្នាំ ទីបំផុតកូរ៉េខាងត្បូងរកឃើញថា Apple មានទោស

  • 2021-02-04 02:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានស្ថិតក្នុងការស៊ើបអង្កេតរបស់ កូរ៉េខាងត្បូង តាំងពី ឆ្នាំ២០១៦ ពីបទរំលោភលើសេចក្ដីទុកចិត្ត ដោយបង្ខំឱ្យក្រុមហ៊ុនសេវាទូរសព្ទទិញផលិតផលរបស់ខ្លួនក្នុងចំនួនកំណត់ណាមួយ ហើយទាមទារឱ្យពួកគេចេញថ្លៃផ្សាយពាណិជ្ជកម្ម និងថ្លៃជួសជុលផងដែរ។

Apple និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដោះស្រាយបញ្ចប់បញ្ហា ដោយតម្រូវឱ្យភាគី Apple ចំណាយលុយ ៨៩,៦លានដុល្លារ ដើម្បីជាជំនួយដល់អាជីវកម្មតូចៗ ផ្នែកប្រព័ន្ធអប់រំ និងអតិថិនជនអ្នកប្រើប្រាស់ផលិតផល Apple ក្នុងស្រុក។

ឥលូវនេះ Apple ព្រមធ្វើតាមការស្នើរបស់កូរ៉េខាងត្បូង ដោយនឹងចំណាយលុយប្រមាណ ៣៥លានដុល្លារ សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ សម្រាប់អាជីវកម្មតូចៗក្នុងតំបន់។ ចំណែកទឹកប្រាក់ប្រមាណ ២២លានដុល្លារ ប្រើសម្រាប់បញ្ចុះតម្លៃ ១០% ដល់អ្នកជួសជុល iPhone។ រីឯទឹកប្រាក់ប្រមាណ ២២លានដុល្លារ នឹងប្រើសម្រាប់ មជ្ឈមណ្ឌលអប់រំសម្រាប់អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងជិត ១០លានដុល្លារថែមទៀត នឹងប្រើសម្រាប់ប្រព័ន្ធអប់រំរបស់កូរ៉េខាងត្បូង៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី