ក្រុមហ៊ុនធំៗចំនួន៣ បានទទួលសិទ្ធិប្រមូលសំរាមក្នុងរាជធានីភ្នំពេញ

  • 2021-02-05 08:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានរៀបចំពិធីប្រគល់-ទទួលកិច្ចសន្យា ទៅឲ្យក្រុមហ៊ុនធំៗចំនួន៣ ដើម្បីទទួលសេវាប្រមូលសំរាម នៅរាជធានីភ្នំពេញ​។ ក្រុមហ៊ុនចំនួន៣ដែលទទួលសិទ្ធិធ្វើអជីវកម្មនេះរួមមាន ៖ ក្រុមហ៊ុន សុីនទ្រី ( Cintri Cambodia ) / អេវើប្រាយ ( Everbrigth China ) / ក្រុមហ៊ុន 800 ស៊ូបភើ ( SUPER/GAEA ) និងក្រុមហ៊ុន មុិស៊ូដា គ្រុប ( Mizuda Group Co.,Ltd )។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភំ្នពេញ បានផ្ដាំផ្ញើដល់ប្រតិបត្តិករក្រុមហ៊ុនទាំង៣ អនុវត្តនូវប្រតិបត្តិការផ្ដល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅតាមតំបន់របស់ខ្លួន ឱ្យបានល្អ អស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី