ទម្លាប់មើលទៅធម្មតាៗ ១២យ៉ាងកំពុងបំផ្លាញសុខភាពរបស់អ្នកសន្សឹមៗទាំងមិនដឹងខ្លួន
- 2021-02-06 04:43:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់មើលទៅធម្មតាៗ ១២យ៉ាងកំពុងបំផ្លាញសុខភាពរបស់អ្នកសន្សឹមៗទាំងមិនដឹងខ្លួន
ចន្លោះមិនឃើញ
មិនប្រាកដថាទម្លាប់ដែលយើងធ្វើរាល់ថ្ងៃ ស្រួលសម្រាប់យើងសុទ្ធល្អចំពោះសុខភាពនោះទេ។ ទម្លាប់ខ្លះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងដោយមិនដឹងខ្លួនទៅថ្ងៃមុខ។ បង្ការស្តាយក្រោយ ប្រសិនបើអ្នកមានទម្លាប់ដូចការរៀបរាប់ខាងក្រោមនេះ គួរតែបញ្ឈប់វាភ្លាម ដូចជា៖
១. ទុកកាបូបលុយរបស់អ្នកនៅក្នុងហោបៅក្រោយរបស់អ្នក ៖ ការអង្គុយលើកាបូបរបស់អ្នកសូម្បីតែរយៈពេល ១៥ នាទីខ្លីអាចបណ្តាលឱ្យឆ្អឹងខ្នងរបស់អ្នកផ្លាស់ប្តូរហើយសរសៃចងឆ្អឹងខ្នងរបស់អ្នកនឹងចាប់ផ្តើមផ្លាស់ប្តូរដូចគ្នា។
២. ដាក់ទូរស័ព្ទជិតខ្លួនពេលគេង ៖ តាមការសិក្សាបានបង្ហាញថា កាលដែលគេងហើយមានទូរស័ព្ទនៅជិតខ្លួន គឺមានផលប៉ះពាល់ដល់សុខភាពច្រើនដូចជា ការគេងមិនស្កប់ ងាយនឹងស្ត្រេស និងអារម្មណ៍មិនមូលនៅថ្ងៃស្អែក។ ដូច្នេះគួរតែបិទប្រព័ន្ធអេឡិកត្រូនិកទាំងអស់មុនពេលគេង មួយម៉ោងដើម្បីឲ្យអ្នកគេងលក់ស្រួល។
៣. លាងដៃជាមួយទឹកក្ដៅពេក ៖ ទឹកក្ដៅ ឬ ទឹកត្រជាក់មិនអាចសម្លាប់មេរោគបានទាំងស្រុងនោះទេ ទោះជាយ៉ាងណាក៏ដោយក៏មិនគួរលាងដៃជាមួយទឹកក្ដៅដែរ ព្រោះវាធ្វើឲ្យដៃយើងស្ងួត អាចឈានដល់ការរបកទៀតផង។
៤. ប្រើប្រាស់ដបផ្លាស្ទិក ៖ ការប្រើប្រាស់ដបផ្លាស្ទិក គឺប៉ះពាល់ដល់បរិស្ថាន និងពិភពលោកទាំងមូលតែម្ដង នៅពេលដែលផ្លាស្ទិកត្រូវកម្ដៅថ្ងៃខ្លាំងពេក វានឹងបញ្ចេញជាតិពុលចេញពីសំបកដប។
៥. ញ៉ាំអាហារលឿនពេក ៖ ការញ៉ាំអាហារលឿនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ក្រពះពិបាករំលាយអាហារ ឡើងទម្ងន់ និងអាចឈានដល់មានបញ្ហាបេះដូង ទឹកនោមផ្អែម ឬស្ត្រូក។
៦.ដុសធ្មេញភ្លាមៗ បន្ទាប់ពីញ៉ាំបាយរួច ៖ ធ្មេញរបស់យើងស្ថិតនៅក្នុងស្ថានភាពខ្សោយបន្ទាប់ពីញ៉ាំរួច ពីព្រោះចំណីអាហារដែលយើងញ៉ាំផ្ទុកជាតិអាស៊ីតដែលធ្វើឲ្យបាត់បង់របាំងការពារ។ អ្នកគួរដុសធ្មេញបន្ទាប់ពីញុំាអាហាររួច យ៉ាងហោចណាស់ ៣០នាទី។
៧. ត្បាល់ត្រចៀកជាមួយសំឡីត្បាល់ ៖ យោងតាមការសិក្សាមួួយ បានបង្ហាញថាការសម្អាតត្រចៀករបស់អ្នកដោយប្រើសំឡីត្បាល់ អាចបណ្តាលឱ្យមានការឆ្លងមេរោគ, ក្រហាយក្រវិលត្រចៀកផងដែរ។
៨. ការប្រើប្រាស់ម៉ាស៊ីនសម្ងួតដៃ ៖ ម៉ាស៊ីនសម្ងួតដៃ អាចជាមធ្យោបាយដ៏ល្អ ក្នុងការសម្ងួតដៃក្រៅពីក្រដាសជូតមាត់ប៉ុន្តែវាមិនសូវល្អចំពោះសុខភាពឡើយ។ ការសិក្សាមួយបានបង្ហាញថាម៉ាស៊ីនសម្ងួតដៃនៅក្នុងបន្ទប់ងូតទឹកសាធារណៈខ្លះអាចបាញ់មេរោគ ពីក្នុងខ្យល់បន្ទប់ទឹកមកលើដៃរបស់អ្នកបាន។
៩. ញ៉ាំទឹកផ្លែឈើប្រអប់ច្រើនពេក ៖ ជាការពិតដែលទឹកផ្លែឈើល្អសម្រាប់សុខភាព ប៉ុន្តែទឹកផ្លែឈើប្រអប់មិនសូវជាល្អខ្លាំងសម្រាប់សុខភាពឡើយ ដោយសារមានសារធាតុរក្សាទុកឲ្យបានយូរដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាចឈានទៅដល់ការពុកធ្មេញ ទឹកនោមផ្អែមប្រភេទទី២ និងជម្ងឺធាត់លើសគីឡូជាដើម។
១០. ញ៉ាំប្រៃខ្លាំងពេក ៖ ការញ៉ាំប្រៃខ្លាំង ឬលើសកម្រិតអាចបណ្ដាលឲ្យកើតជម្ងឺផ្សេងៗដូចជា សម្ពាធឈាមខ្ពស់ ជម្ងឺបេះដូង ខូចតម្រងនោម និង ក្រលៀន ហើយឈានដល់ប្រឈមនឹងការកើតមានមហារីកក្រពះ។
១១. គេងច្រើនជ្រុល៖ ការគេងជាពេលមួយដែលខួរក្បាល និងរាងកាយរបស់យើងបានសម្រាក។ អ្នកប្រហែលអាចយល់ច្រលំថាការគេងច្រើន រាងកាយយើងអាចសម្រាកបានច្រើន និងស្រួលខ្លួន។ ប៉ុន្តែមិនពិតទេ ការគេងលើសម៉ោង អាចធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការកើតជម្ងឺបាក់ទឹកចិត្ត ជម្ងឺបេះដូង ជម្ងឺធាត់ និងខួរក្បាលយើងស្ពឹក។ រយៈពេលគេងដ៏ល្អបំផុតនោះគឺពី ៧ ទៅ ៩ម៉ោង។
១២. ការអង្គុយយូរម៉ោង៖ អង្គុយយូរម៉ោងដោយមិនងើបសោះពិតជាប៉ះពាល់ជាខ្លាំងដល់សុខភាពដូចជា ឈឺសាច់ដុំ និងសន្លាក់ ការស្លាប់មុនអាយុ ជម្ងឺទឹកនោមផ្អែមប្រភេទទី២ ជម្ងឺសសៃឈាមបេះដូង និងជម្ងឺធាត់៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព