វិធីសាកថ្ម ផ្ដល់ថាមពលឲ្យខ្លួនឯង ស្រូបចេញពីការឱប អត្ថប្រយោជន៍ច្រើនលើសលប់

  • 2021-02-14 07:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចថាចម្លែកបន្តិច ឬធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្មាស់អៀន ប៉ុន្តែនៅពេលដែលអ្នកមានអារម្មណ៍មិនល្អ ជួបបញ្ហាពិបាក ខ្វះកម្លាំងចិត្ត និងនឿយហត់ រឿងមួយដែលគ្រប់គ្នាតែងមើលរំលងនោះគឺជាការ “ ឱប ”

ឱប អាចជាថ្នាំមួយដ៏សក្កិសិទ្ធជួយលួងលោមអ្នកពីភាពហ្មងសៅ ប្រែមកមានអារម្មណ៍រំភើបរីករាយ និងជួយដល់សុខភាពផ្លូវចិត្តឲ្យកាន់តែប្រសើរ។ បន្ថែមពីនេះ ការឱបមានអត្ថប្រយោជន៍ធំៗជាច្រើន ដូច្នេះវាជាវិធីដ៏ល្អមួយដើម្បីផ្តល់ក្តីស្រឡាញ់ដល់ខ្លួនឯង និងមនុស្សជាទីស្រលាញ់ ក្នុងនោះរួមមាន៖

១. ជួយបំបាត់ភាពឈឺចាប់

ការឱប ឬប៉ះគឺធ្វើឲ្យអរម៉ូនអុកស៊ីតូស៊ីន (oxytocin) ត្រូវបានបញ្ចេញ ដែលអរម៉ូននេះអាចជួយបំបាត់ការឈឺចាប់។ អ្នកអាចកំណត់សម្គាល់បានថា អរម៉ូននេះអាចជួយកាត់បន្ថយភាពប្រែប្រួលនៃអារម្មណ៍ និងការថប់បារម្ភ។

២. ជួយឲ្យអ្នកមានអារម្មណ៍សុវត្ថិភាព

អាចជួយបង្កើតអារម្មណ៍នៃការលួងលោម បំបាត់ភាពភ័យខ្លាច និងអារម្មណ៍សុវត្ថិភាព។

៣. ធ្វើឲ្យអារម្មណ៍កាន់តែប្រសើរឡើង

ពិតណាស់ការឱបមិនអាចកែប្រែស្ថានការណ៍ និងរឿងរ៉ាវមិនល្អដែលអ្នកបានជួបប្រទះនោះទេ តែវាអាចជួយឲ្យអ្នកមានអារម្មណ៍ថាកក់ក្ដៅ បំបាត់ភាពតានតឹង និងបញ្ហាស្ត្រេសបានមួយកម្រិតទៀតផងដែរ។

៤. កាត់បន្ថយបញ្ហាឡើងសម្ពាធឈាម

នៅពេលអ្នកទទួលបានការឱប ឬថើប នោះអរម៉ូន អុកស៊ីតូស៊ីន (oxytocin) នឹងកើនឡើង។ អរម៉ូនមួយនេះ អាចជួយកាត់បន្ថយអរម៉ូន Cortisol ដែលជួយបន្ថយកម្រិតសម្ពាធឈាម។

៥. បង្កើនក្ដីស្រលាញ់ឲ្យខ្លួនឯង និងអ្នកដ៏ទៃ

ជាគន្លឹះដ៏សំខាន់ក្នុងការលើកទឹកចិត្ត ព្រមទាំងផ្ដល់ក្ដីស្រលាញ់ឲ្យខ្លួនឯង នៅពេលអ្នកមានអារម្មណ៍អាក់អន់ចិត្ត ឬអស់កម្លាំង ការឱបជួយបង្កើនថាមពលឲ្យខ្លួនឯង។ យ៉ាងណាមិញបើឱបមនុស្សសំខាន់ ឬមនុស្សជាទីស្រលាញ់វិញ គឺជួយបង្កើនទំនុកចិត្តឲ្យគ្នា និងបង្ហាញក្ដីស្រលាញ់របស់អ្នកឲ្យកាន់តែរឹងមាំ។

មែនទែនទៅ អ្នកអាចនឹងមិនទម្លាន់ឱបខ្លួនឯង ឬឱបមនុស្សជាទីស្រលាញ់របស់លោកអ្នក ព្រោះមើលទៅដូចមិនទំនង។

ជាពិសេសនោះ អ្នកដែលគ្មានគូរ ច្បាស់ណាស់មិនដែលសូម្បីគិតថាចង់ឱបខ្លួនឯង ផ្ទុយទៅវិញនៅពេលអ្នកយកដៃមកឱបខ្លួនឯង វានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ដូច្នេះទំនេរៗ កុំភ្លេចឱបខ្លួនឯង និងឱបមនុស្សជាទីស្រលាញ់ផងណា៎ ម្យ៉ាងទៀតជួយបង្កើនសុខភាព ឲ្យកាន់តែប្រសើរឡើង៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ healthline   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី