មិននឹកស្មាន! ទូរសព្ទចាស់ឆ្នាំទាំងនេះ សុទ្ធតែផលិតដោយកំពូលក្រុមហ៊ុនរថយន្តល្បីៗ

  • 2021-02-23 06:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងធ្លាប់តែឃើញក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ចាប់ដៃសហការណ៍នឹងក្រុមហ៊ុនទូរសព្ទ ដើម្បីផលិតម៉ូឌែលទូរសព្ទពិសេសណាមួយ។ ប៉ុន្ដែមិនបែបនោះទាំងស្រុងនោះទេ ក្រុមហ៊ុនរថយន្តល្បីៗជាច្រើន ក៏ធ្លាប់ហក់ចូលទីផ្សារទូរសព្ទកាលពីយូរណាស់មកហើយផងដែរ មិនមែនទើបតែឥលូវនោះទេ ដូចជាក្រុមហ៊ុនរថយន្តល្បីៗនៅខាងក្រោមនេះអ៊ីចឹង។

Nokia 8800 Aston Martin Edition ក្រុមហ៊ុនរថយន្តរបស់អង់គ្លេស Aston Martin ចាប់ដៃជាមួយ Nokia កែច្នៃទូរសព្ទ Nokia 8800 ដែលមានស្រាប់ ឱ្យក្លាយជាម៉ូឌែលពិសេស Aston Martin Edition នៅឆ្នាំ២០០៦។

Motorola RAZR maxx V6 Ferrari ក្រុមហ៊ុនរថយន្តអ៊ីតាលី Ferrariចាប់ដៃជាមួយ Motorola បញ្ចេញទូរសព្ទនេះលើទីផ្សារនៅ ឆ្នាំ២០០៧ ដែលកាលនោះវាមានតម្លៃ ៥២៥ដុល្លារ។

Land Rover S1 ជាទូរសព្ទដំបូងគេបំផុតលើលោក ដែលមានស្ដង់ដាការពារទឹកនិងធូលី កម្រិត IP67 និងមានសេវា GSM ថែមទៀតផង។ ក្រុមហ៊ុនរថយន្តអង់គ្លេស Land Rover សហការណ៍នឹង ក្រុមហ៊ុនទូរសព្ទអាមេរិច Sonim បញ្ចេញវានៅលើទីផ្សារក្នុង ឆ្នាំ២០០៤។

Lamborghini Spyder TL700 ក្រុមហ៊ុនរថយន្តអ៊ីតាលី Lamborghini បានរចនាម៉ូតទូរសព្ទនេះតម្រូវទីផ្សារប្រទេសរុស្ស៊ី ហើយវាក៏ដើរតួជាថេបប្លែតផងដែរ។ ពួកគេដាក់លក់វានៅលើទីផ្សារក្នុងតម្លៃ ២៧៨៣ដុល្លារ នៅក្នុងឆ្នាំ២០១២។

Acer Liquid Ferrari Special Editions ក្រុមហ៊ុនរថយន្តអ៊ីតាលី Ferrari ចាប់ដៃជាមួយ Acer បញ្ចេញទូរសព្ទដើរដោយ Android ជំនាន់ 2.1 នេះក្នុងពី ឆ្នាំ២០១១។

BlackBerry Porsche Design P’9981 ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Porsche សហការណ៍នឹង Blackberry បញ្ចេញ BlackBerry P’9981 លើទីផ្សារនៅ ចុងឆ្នាំ២០១១ ដោយផលិតតាមម៉ូឌែល BlackBerry Bold Touch 9900៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម