ដឹង​អត់...ឌុច លីដា និយាយ​យ៉ាងម៉េច​ខ្លះ​ទៅ​កាន់​អ្នក​សិល្បៈ​នៅ​ហង្ស​មាស​ក្រោយ​រក​ឃើញ​ជំងឺ​កូវីដ-១៩?

  • 2021-03-10 02:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង និង​ដើរ​ម៉ូត​ល្បី​ឈ្មោះ​មួយ​ដួង គឺ​អ្នកនាង ឌុច លីដា បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ជាមួយ​នឹង​ពាក្យពេចន៍​ជា​ច្រើន​ទៅ​កាន់​ផលិតករ និង​តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃ​ម្សិលមិញ និង​ថ្ងៃ​នេះ។

ឌុច លីដា ដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​២​ឆ្នាំ ពោល​គឺ​ចាប់​តាំង​ពី​នាង​បង្ហាញ​មុខ​កូន​ប្រុស​ដំបូង​របស់​ខ្លួន​ដោយ​ពុំ​មាន​វត្ដមាន​របស់​ស្វាមី​នៅ​ដើម​ឆ្នាំ​២០១៩ បាន​និយាយ​ថា ក្នុង​នាម​នាង​ជា​អ្នក​សិល្បៈ​មួយ​រូប​បាន​ដក​ឃ្លា​មួយ​រយៈ​ដោយ​ជាប់​រវល់​នឹង​ការ​មើល​ថែ​កូន តែ​នាង​នៅ​ស្រឡាញ់​សិល្បៈ ជា​ពិសេស​អាណិត​បងៗ​សិល្បករ​ផ្នែក ដឹកនាំ​សម្ដែង ចម្រៀង សម្ដែង ពិធី​ករ-ពិធី​ការិនី និង​ផ្នែក​ផ្សេង​ៗ​ទៀត​ដែល​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩។

ឌុច លីដា៖"ពិត​ជា​គ្មាន​ន​ណា​ម្នាក់​ចង់​ឆ្លង​ជំងឺ​កូវីដ-១៩ នោះ​ទេ តែ​ពួកគាត់​មិន​ដឹង​ខ្លួន​ឯង​ផ្ទាល់​ថា​បាន​ឆ្លង​ជំងឺ​នេះ ហើយ​ការ​ឆ្លង​នេះ​កើត​ចេញ​ពី​ការ​បំពេញ​ការងារ និង​ការ​ជួប​សួរ​សុខទុក្ខ​គ្នា ដូច្នេះ​សូម​បងប្អូន​ផ្អាក​ការ​ជួបជុំ និង​ផ្អាក​កម្មវិធី​ផ្សេងៗ​សិន"។

អតីត​តារា​សម្ដែង​រូប​នេះ ថា​នាង​ពិត​ជា​មាន​ក្ដី​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​ស្ថានភាព​ឆ្លង នៃ​ជំងឺ​កូវីដ-១៩ ហើយ​នាង​ក៏​បន់ស្រន់​សូម​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ជំងឺ​ផ្លូវ​ដង្ហើម​នេះ ជា​ពិសេស​សូម​អ្នក​អ្នក​សិល្បៈ​គ្រប់​ផ្នែក​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ដែល​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ឆាប់​បាន​ជាសះស្បើយ​ឡើង​វិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី