សម្តេចតេជោ និយាយបែបនេះដាក់ ឌួងឆាយ
- 2021-03-16 05:52:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ និយាយបែបនេះដាក់ ឌួងឆាយ
ចន្លោះមិនឃើញ
គណនីហ្វេសបុក «Deth Malina ដេត ម៉ាលីណា»ដែលមហាជនទូទៅដឹងថាជាគណនីហ្វេសបុករបស់អតីតភរិយារបស់ ឧកញ៉ា ឌួង ឆាយ អ្នកស្រី ដេត ម៉ាលីណា។ គណនីហ្វេសបុកនេះកាលពីយប់ថ្ងៃចន្ទ ១៥ មីនា ឆ្នាំ២០២១ ម្សិលមិញបានបង្ហោះវីដេអូហឹង្សារបស់អតីតស្វាមីមកលើខ្លួនកាលពីកន្លងទៅដែលមានអ្នកចូលមើល និងចូល comment រាប់រាប់ម៉ឺននាក់ ដោយក្នុងនោះក៏មានគណនីសម្តេចតេជោ ហ៊ុន សែន ចូល Comment ផងដែរ។
Comment របស់សម្តេចតេជោដែលបានចូល Comment គណនីហ្វេសបុក «Deth Malina ដេត ម៉ាលីណា»នោះគឺបានសរសេរថា «ហេតុអី ដួង ឆាយ ឃោឃៅដល់កំរិតនេះ?»។ ក្រោយពីសម្តេចតេជោ Comment រួចនោះ ក៏មិនឃើញមានម្ចាស់គណនី«Deth Malina ដេត ម៉ាលីណា» ឆ្លើយឆ្លងបន្តនោះដែរ មានតែមហាជនចូលComment តែប៉ុណ្ណោះ។
ខាងក្រោមនេះជាវីដេអូរបស់អ្នកស្រី ដេត ម៉ាលីណាបង្ហោះកាលពីម្សិលមិញ៖