ពិន្ទុកាមេរ៉ារបស់ Mi 11 Ultra ពី DxOMark មិនត្រឹមតែកប់ទេ គឺវ៉ាដាច់ Galaxy S21 Ultra ទៅទៀត

  • 2021-03-31 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជីស្មាតហ្វូនកាមេរ៉ាខ្លាំងជាងគេរបស់ DxOMark មានអ្នកគ្រងតំណែងថ្មីហើយ នោះគឺ Xiaomi Mi 11 Ultra ដែលវាបានជំនួសតំណែងស្មាតហ្វូន Huawei Mate 40 Pro ដោយឈ្នះ Huawei បាន ៤ពិន្ទុ។

Xiaomi Mi 11 Ultra ទទួលបានពិន្ទុសរុប ១៤៣ ពី DxOMark ដោយក្នុងនោះពិន្ទុរាយទទួលបាន៖

  • កម្រិតថតរូបទទួលបាន ១៤៨ ពិន្ទុ
  • កម្រិតពង្រីកទទួលបាន ១០០ ពិន្ទុ
  • កម្រិតថតវីដេអូទទួលបាន ១១៧ ពិន្ទុ

គួរដឹងថាពិន្ទុនេះផងដែរ គឺបានវ៉ាដាច់ Galaxy S21 Ultra ដែលជាស្មាតហ្វូនកំពូលរបស់ Samsung ដោយវាទទួលបានពិន្ទុសរុប ១២១ ពី DxOMark ក្នុងនោះពិន្ទុរាយទទួលបាន៖

  • កម្រិតថតរូបទទួលបាន ១២៨ ពិន្ទុ
  • កម្រិតពង្រីកទទួលបាន ៧៦ ពិន្ទុ
  • កម្រិតថតវីដេអូទទួលបាន ៩៨ ពិន្ទុ

គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដកាមេរ៉ាទូរសព្ទ និងពិគ្រោះយោបល់របស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ ហើយនោះក៏ព្រោះតែភាពមិនលំអៀងនៃក្រុមហ៊ុនមួយនេះ។

វិធីតេស្ដរបស់ DxOMark មានភាពរឹងមាំ ដោយពួកគេមើលទៅលើ exposure, color, texture, noise, artifacts, និង zoom របស់កាមេរ៉ាទូរសព្ទនីមួយៗ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី