ចូលដល់បន្ទាយមានជ័យ foodpanda រំពឹងជួយអាជីវកម្ម និងរក្សាសុវត្ថិភាពបងប្អូនពីកូវីដ១៩
- 2021-04-07 05:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលដល់បន្ទាយមានជ័យ foodpanda រំពឹងជួយអាជីវកម្ម និងរក្សាសុវត្ថិភាពបងប្អូនពីកូវីដ១៩
ចន្លោះមិនឃើញ
ចាប់ពីខែមេសា ២០២១ នេះតទៅ ក្រុមហ៊ុនដឹកជញ្ជូន foodpanda នឹងពង្រីកសេវាដឹកជញ្ជូនរហ័សរបស់ខ្លួន ចូលដល់ខេត្តថ្មី ១ ទៀត គឺ ខេត្តបន្ទាយមានជ័យ ទីក្រុងស្រុកសិរីសោភ័ណ។
«ការពន្លឿននៃការពង្រីកសេវាដឹកជញ្ជូនឆាប់រហ័សរបស់យើងលើកនេះរំពឹងថានឹងអាចចូលរួមជួយ ដល់អាជីវកម្មដែលកំពុងជាប់គាំងដោយសារឥទ្ធិពលកូវីដ-១៩ ក៏ដូចជាជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ក្នុងខេត្តមួយនេះ ឲ្យរួចផុតពីការប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន»។ នេះបើតាមការឲ្យដឹងពីតំណាងក្រុមការងារ foodpanda ប្រចាំកម្ពុជា។
« ដូច្នេះចាប់ពីថ្ងៃទី ៧ ខែមេសា ២០២១ នេះតទៅ បងប្អូននៅស្រុកសិរីសោភ័ណ ចង់ទិញអ្វីក៏បាន អាចចូលមើលក្នុងអេប foodpanda ចុចកុម្ម៉ង់រួច ក្រុមការងារយើងនឹងដឹកជញ្ជូនយ៉ាងឆាប់រហ័សដល់ទីតាំង ប្រកបដោយអនាម័យខ្ពស់ និងធានាសុវត្ថិភាពពីមេរោគឆ្លង (Contactless Delivery) និងអាចប្រើមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) »។ ក្រុមការងារ foodpanda បញ្ជាក់បន្ថែម។
សម្រាប់អតិថិជនថ្មីសូមប្រើកូដ « HELLOBMC» ដើម្បីទទួលបាន ៥០% off , និងចុះថ្លៃ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។ នេះជាការផ្តល់ជូនពិសេសសម្រាប់អតិថិជនថ្មីក្នុង ខេត្តបន្ទាយមានជ័យ តែប៉ុណ្ណោះ។
លើសពីនេះ អ្នកប្រើប្រាស់សេវាកម្ម foodpanda ទាំងអស់ ក៏នឹងបន្តទទួលបានប្រូម៉ូសិនជាច្រើនទៀតហូរហែតាមរដូវកាល ពិសេសគឺក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ។
កុំភ្លេច! ដោនឡូតអេប foodpanda ដើម្បីងាយស្រួលចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់។
ខណៈកូវីដ-១៩ មិនបន្ថយសន្ទុះ ពិតជាចាំបាច់ដែលបងប្អូនត្រូវចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគរាតត្បាតមួយនេះ ដោយការ នៅក្នុងផ្ទះ កុំចេញក្រៅបើមិនចាំបាច់ខ្លាំង និងត្រូវចងចាំអនុវត្តជានិច្ចនូវគោលការណ៍សុវត្ថិភាព ណែនាំដោយក្រសួងសុខាភិបាល ៖ ៣ ( កុំទៅកន្លែងបិទជិត ,កុំទៅកន្លែងមនុស្សច្រើន, កុំប៉ះពាល់ កុំស្និទ្ធស្នាលគ្នា), ៣ ការពារ ( ពាក់ម៉ាស់, លាងដៃ, និងរក្សាគម្លាតសង្គម)។
ក្រុមហ៊ុនដឹកជញ្ជូន foodpanda មានមូលដ្ឋានគ្រឹះនៅប្រទេសអាល្លឺម៉ង់ និងកំពុងពេញនិយមប្រើប្រាស់ខ្លាំងនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដែលបានចូលមកដល់កម្ពុជាក្នុងឆ្នាំ ២០១៩ និងកំពុងដំណើរការយ៉ាងសកម្មនៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , និងបន្ទាយមានជ័យ៕