រំជួលចិត្ត! លោកយាយអាយុ ៩៥ឆ្នាំ ត្រូវកូនចៅគ្រាឡើងឡានពេទ្យ ដើម្បីទៅព្យាបាលជំងឺកូវីដ

  • 2021-04-16 03:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅបន្តកើនឡើងជារៀងរាល់ថ្ងៃ ចាប់ពីតាំងពីកុមារ រហូតដល់មនុស្សចាស់ជរា។ ជាក់ស្ដែង ដូចកាលពីម្សិលមិញនេះ លោកយាយអាយុ ៩៥ឆ្នាំ ដែលជិះលើរទេះរុញ ក៏ត្រូវបានយាយីពីជំងឺនេះដែរ។ នេះបើយោងតាមការចែករំលែករបស់គណនីហ្វេសប៊ុកដែលមានឈ្មោះ ពិភពស្រោមពូក Online Shop។

ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី ១៥ មេសា ២០២១នេះ ក្រុមគ្រួសារនៅសង្កាត់ស្ទឹងមានជ័យ១ (ជាប់ផ្សារស្ទឹងមានជ័យចាស់) ដែលមានសមាជិក៣នាក់ត្រូវបានរកឃើញឆ្លងកូវីដ១៩ ដែលក្នុងនោះមានលោកយាយម្នាក់ដែលជាសមាជិកនៅក្នុងគ្រួសារក៏បានឆ្លង ហើយត្រូវបានក្រុមគ្រូពេទ្យបើកឡានមកទទួលទាំងដែលលោកយាយជិះនៅលើរទេះរុញ។

ទិដ្ឋភាពរុញលោកលោកយាយវ័យ ៩៥ឆ្នាំ ឡើងឡានពេទ្យបានធ្វើឲ្យមានការក្តុកក្តួលមិនស្ទើនោះទេ ក្រោយការចែករំលែកបន្តគ្នាយ៉ាងច្រើន ជាមួយនិងការជូនពរសុំឲ្យលោកយាយបានជាសះស្បើយ និងរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ ៕

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី