អ្នកគ្រាន់តែចំណាយទុនមិនដល់ ៨ ដុល្លារផងក៏អាចក្លាយជា អ្នកជួញដូរសកលម្នាក់ដូចគេដែរ

  • 2021-05-27 04:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើចាប់អារម្មណ៍ចង់ចាប់ផ្តើមវិនិយោគ ឬបោះទុន លោកអ្នកអាចសាកល្បងបោះទុនដំបូងចូលទីផ្សារចាប់ពី ៧,៨ ដុល្លារឡើងទៅ។

បញ្ជាក់៖ បរិមាណទុនដំបូងចូលទីផ្សារប្រែប្រួលអាស្រ័យតាមកម្រិតតម្លៃឡើងចុះទីផ្សារជាក់ស្តែងតាមថ្ងៃ និងម៉ោង មិនថេរនោះទេ ។ វាអាចក្រោមហ្នឹង ឬអាចលើសហ្នឹងវិញនាពេលអនាគត។

ជាក់ស្ដែងក្នុង ១ប្រតិបត្តិការ​នៃការជួញដូរប្រាក់អូស្រ្តាលីធៀបនឹងប្រាក់ដុល្លារអាមេរិច​​ អ្នកគ្រាន់តែចំណាយទុនចូលត្រឹមតែ $7.8 (អត្រាហាងឆេងម៉ោងកំពុងសរសេរ) លោកអ្នកមិនត្រឹមតែក្លាយមកជាអ្នកជួញដូរសកលទេ​ តែអ្នកក៏នឹងទទួលបាន ១០០០កិច្ចសន្យាគម្លាតតម្លៃប្រាក់ចំណេញ ដើម្បីអាចមានលទ្ធភាពបង្កើនប្រាក់ចំណេញយ៉ាងច្រើនជាមួយដើមទុនតិចក្នុង ១ ប្រតិបត្តិការ។

បើធៀបតម្លៃនេះទៅនឹង តម្លៃកាហ្វេប្រេន​ៗលក់ក្នុងហាងធំ ចំនួនពីរកែវ មានន័យថា អ្នកគ្រាន់តែចំណាយទុនចូលប៉ុណ្ណឹងក្នុង ១ប្រត្តិបត្តិការនៃការជួញដូរក៏ចាប់ផ្តើមក្លាយ អ្នកជួញដូរសកលម្នាក់ដូចគេដែរ។

ប្រភពរូប៖ weforum.org

លោកអ្នកអាចក៏បញ្ជាទិញលើសពី ១ប្រត្តិបត្តការបានតាមអាស្រ័យតាមទំហំសាច់ប្រាក់ទុនសរុបពេលដាក់ក្នុងគណនីដំបូង។ ទុនសរុបដំបូងតម្រូវក្នុងការបើកគណនីបាន​លោកអ្នកត្រូវមានចាប់ពី $300ឡើង ទៅ (​អាចដកចេញ ឬដាក់ចូលបានគ្រប់ពេលរៀងរាល់ម៉ោងធ្វើការ)។

-ការជួញដូរក្នុងទីផ្សារ Forex​ :

1000​ គឺជាកិច្ចសន្យាផ្តល់ឲ្យផលគុណបង្កើនសរុបដើម្បីទទួលបានកំណើនប្រាក់ចំណេញខ្ពស់រហូតដល់១០០០ដងបន្ថែមពីលើគម្លាតតម្លៃ0.01 ដែលបានមកពីអត្រាហាងឆេងបើក (open)នៅពេលទិញនិងបិទនៅពេលលក់ចេញ​(close)។

-ប្រៀបធៀបការជួញដូរក្នុងទីផ្សារ Forex និង​ការជួញដូរប្រាក់នៅទីផ្សារឬតូបដូរប្រាក់ខាងក្រៅ

រំឮកផងដែរថា ទីផ្សារ Forex គឺជាទីផ្សារធំបំផុតនៅលើពិភពលោក អាចនៅបើក ២៤ ម៉ោងក្នុងមួយថ្ងៃ ប្រាំថ្ងៃក្នុងមួយសប្តាហ៍ អោយតែលោកអ្នកមាន Smart Phone ឬ Computer Laptop និង​ មានភ្ជាប់អ៊ីនធឺណែតគឺអាចជួញដូរបានហើយ។ ក្នុងនោះមានប្រមាណជាង ១០ លាននាក់នៃអ្នកជួញដូរសរុបលើ សកលលោកភាគច្រើនគឺមានវ័យចន្លោះចាប់ពី 18 ទៅ 44 ឆ្នាំ គិតជាភាគរយគឺ ​55% ចំណែក 45%ទៀតមានអាយុចាប់ពី 45 ឆ្នាំឡើងទៅ ដែលកំពុងមានប្រតិបត្តិការជួញដូរសរុបប្រចាំថ្ងៃប្រហែលជា6,6 ទ្រីលានដុល្លារ។

ចំណែកការជួញដូរសរុបក្នុងប្រទេសកម្ពុជាមានប្រមាណជា 120លានដុល្លារកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០កើនឡើងសរុប $592,439,513.96 ដែលបានចែងក្នុងរបាយការណ៏ពីនិយ័តករមូលបត្រ (SERC) ទាំង៤ត្រីមាស បើគិតជាមធ្យមការជួញដូរក្នុងមួយថ្ងៃគឺអាចចូល1,6លានដុល្លារជាង។

សំណួរនិងចម្លើយ

1.តើការវិនិយោគនេះមានការខាតដែរទេ?

មានជាធម្មតា​។ ប៉ុន្តែយើងអាចកំណត់ដោយស្វ័យប្រវត្តិការខាតយ៉ាងតិចបំផុតបានដោយខ្លួនឯងនៅលើគណនីប្រព័ន្ធជួញដូរចល័តដែលលោកអ្នកជាអ្នកគ្រប់គ្រង។

2.តើមានការធានារការខាតបង់ដែរទេ?

មិនមានការធានាការចំណេញទេ។ ប៉ុន្តែដើម្បីបន្ថយហានិភ័យក្នុងការខាតបង់ យើងអាចប្រើការបញ្ឈប់ការខាតឬចំណេញដោយស្វ័យប្រវត្តិដែលអាចបិទការបញ្ជាទិញឬប្រតិបត្តិការក្នុងកម្រិតតម្លៃជាក់លាក់ណាមួយដោយឯកឯង។

3.តើការវិនិយោគជាការបោកប្រាស់?

ការវិនិយោគនេះស្របច្បាប់។ក្នុងករណីដែលអាចមានការបោកប្រាក់គឺអាចកើតឡើងក្នុងទម្រង់រូបភាពខាងបែបនេះ។ អានបន្ថែម ចុចទីនេះ

4.តើការដាក់សាច់ប្រាក់តំកល់របស់ខ្ញុំមានសុវត្ថិភាពដែរ ឬទេ? មានសុវត្ថិភាព ១០០%​ អានបន្ថែម សូមចុចទីនេះ

5.តើមានបង់ថ្លៃសេវាអ្វីខ្លះ? បង់កម្រៃជើងសារ $0.3 ក្នុង១ប្រតិបត្តិការ។

Commo T គឺ​ជាក្រុមហ៊ុនជំនាញ ឧបករណ៍និស្សន្ទនៅកម្ពុជាទទួលបានអាជ្ញាបណ្ណអាជីវកម្មស្របច្បាប់ពីនិយ័តករមូលបត្រកម្ពុជា(SERC) ដើម្បីធ្វើអាជីវកម្ម Forex Trading កម្រិតអន្តរជាតិមួយ ប្រកបដោយទំនុកចិត្តខ្ពស់ ។​

លោកអ្នកក៏អាចសាកល្បងដោយផ្ទាល់ និងស្វែងយល់បន្ថែមអំពីជំនាញនេះ ក្រៅពីការងារគោលរបស់លោកអ្នក ព្រោះថាអ្នកអាចរកប្រាក់ចំណូលចូលគ្រួសារបន្ថែមពី Forex Trading។

ប្រសិនបើបងមានចម្ងល់ជាមួយតារាងខាងលើអាចទំនាក់ទំនងសួរបន្ថែម: COMMO T Messenger

រក្សា

អត្ថបទពេញនិយម