អស់​បារម្ភ! ​កុម្ម៉ង់អាហារ​តាម​ foodpanda កាន់​តែ​មាន​សុវត្ថិភាព និង​ទទួល​ការ​បញ្ចុះ​តម្លៃ​ច្រើន

  • 2021-06-17 09:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្កើនទំនុកចិត្ត! ចាប់ពីពេល​នេះ​ទៅ លោកអ្នកអាចកុម្ម៉ង់ទិញអាហារខ្ចប់ សម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ដោយមានទំនុកចិត្ត ដោយគ្មានការព្រួយបារម្ភ ព្រោះថាទាំង​បុគ្គលិកទាំងអស់ និងភ្នាក់ងារដឹកជញ្ជូនរបស់ foodpandaភាគច្រើនបានទទួលការចាក់វ៉ាក់សាំងកូវីដ -១៩ ទាំងពីរដូសរួចជាស្រេច។

គិត​ត្រឹម​ថ្ងៃនេះ អ្នក​បើក​បរ​សរុប​របស់ foodpanda ចំនួន​៥៣៤នាក់ និង​បុគ្គ​លិក​ក្នុងការិយាល័យច្រើន​ជាង​២០០នាក់ហើយ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​រួច​រាល់។

បើទោះបីជាទទួលបានការចាក់វ៉ាក់សាំងទាំងពីរលើកក្ដី ប៉ុន្តែខាងក្រុមហ៊ុន នៅតែអនុវត្តវិធាន ៣ កុំ ៣ការពារ ក៏ដូច​ជា​វិធាន​ការ​អនាម័យ​យ៉ាង​ខ្ជាប់​ខ្ជួនជានិច្ច​។

បុគ្គលិក​ទាំង​អស់របស់ foodpanda តែងតែប្រកាន់​ភ្ជាប់​ និងអនុវត្តជានិច្ច​នូវវិធានការសុវត្ថិភាពដែលណែនាំដោយក្រសួងសុខាភិបាល ដូចជា៖

  • ៣ ការពារ៖ ពាក់ម៉ាស, លាងដៃ, និងរក្សាគម្លាតសង្គម និងបុគ្គល (ចាប់ពី ១,៥ម៉ែត្រឡើងទៅ)
  • ៣ កុំ៖ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ឬប្រើម៉ាស៊ីនត្រជាក់រួមគ្នា, កុំទៅកន្លែងមានមនុស្សច្រើន, កុំប៉ះពាល់ ចាប់ដៃ កៀកស្មា ឬឱបថើបគ្នាជាដើម។
  • ២ ចូលរួម៖ ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩, និងចូលរួមប្រើ QR Code Stop Covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩។

ក្នុងកំឡុងពេលវិបាត់កូវីដ-១៩ ផ្ទុះខ្លាំងអ្នកមួយចំនួនត្រូវបាត់បង់ការងារ អាជីវកម្មត្រូវបានផ្អាក ពិបាករកចំណូល ដែលជាហេតុក្រុមហ៊ុន foodpanda តែងពង្រីកខ្លួន​រំពឹង​អាច​ជួយ​ដល់​អាជីវកម្មជាច្រើននៅតាមបណ្ដាខេត្តឱ្យបន្តដំណើរការ​ទៅមុខបាន ក៏ដូចជាការ ផ្តល់ការងារដល់​បងប្អូន​ក្នុងអំឡុងកូវីដ។ ធានា​នូវ​សុវត្ថិភាពមួយកម្រិត​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa card payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់នោះទេ។

ក្រុម​ការងារដឹក​ជញ្ជូន foodpanda តែង​អនុវត្ត​តាម​វិធាន​ការ​សុវត្ថិភាព​ពី​កូវីដ​១៩ ​របស់​រដ្ឋាភិបាល​យ៉ាង​តឹង​រ៉ឹង​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​អតិថិជន ក៏​ដូចជា​ខ្លួន​ឯង ដោយ​ការ​ជូត​សម្អាត/សម្លាប់​មេរោគ​ក្នុង​ធុង​ដាក់​អីវ៉ាន់​ជា​ប្រចាំ និង​ពាក់​ម៉ាស​លាង​សម្អាត​ដៃ​ជាប់​ជានិច្ច យ៉ាងណាមិញ ក្រុមហ៊ុនដឹកជញ្ជូនរហ័ស foodpanda ក៏មិនដែលភ្លេចផ្ដល់ជូននូវប្រូម៉ូសិន ពិសេសៗសម្រាប់អតិថិជនទាំងអស់តាមរដូវកាល និងមានការបញ្ចុះតម្លៃតាមភោជនីយដ្ឋានជាច្រើននៅក្នុងអេប និយាយរួមចំណេញជាងទៅទិញដល់កន្លែងទៀត។

Happy Pride Month! អបអរក្តីស្រឡាញ់ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញរហូតទៅដល់ 50% លើអាហារអ្នកចូលចិត្តក្នុងខែមិថុនានេះ។

ប្រើកូដ [Sabay] ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% off ៖ រហូតដល់ ៣ដុល្លារមកវិញសម្រាប់ការចំណាយចាប់ពី ៤.៥ដុល្លារឡើងទៅ (សម្រាប់អតិថិជនថ្មី)។

ទទួលបានព័ត៌មានអំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្ដល់ជូនគូប៉ុនកុម្ម៉ង់អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram របស់ foodpanda។

ចាំអីទៀត? ទាំងសុវត្ថិភាព អនាម័យ និងមានប្រូម៉ូសិនជាច្រើន ហើយ​ដើម្បី​ទទួល​បាន​ព័ត៌​មាន​​ការ​បញ្ចុះ​តម្លៃ ក៏ដូច​ជា ការផ្តល់​ជូន​ពិសេស​នានា សូម​កុំភ្លេច៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី