ធ្លាយ​វីដេអូ​នៃ​ភាព​រញ៉េរញ៉ៃ​និង​ការ​វាយ​តប់​របស់​អ្នក​គាំទ្រ​អង់គ្លេ​សមុន​ Final លេង

  • 2021-07-12 04:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​លេច​ធ្លាយ​វីដេអូ​មួយ​​នៃ​ការ​វាយ​តប់​គ្នា​​របស់​អ្នក​គាំទ្រ​អង់គ្លេស​​ក្នុង​កីឡដ្ឋាន Wembley មុន​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រវាង​អង់គ្លេស​និង​អ៊ីតាលី​ចាប់​ផ្ដើម។

រូបភាពផ្ដល់សិទ្ធិ​ដោយ AFP

ហេតុការណ៍​បាន​កើត​ឡើង​នៅ​ច្រក​ចូល​កីឡដ្ឋាន ដោយ​គេ​ឃើញ​មាន​ការ​​វាយ​តប់​គ្នា និង​អ្នក​គាំទ្រ​ជា​ច្រើន​រត់​យ៉ាង​រញ៉េរញ៉ៃ។ ក្នុង​វីដេអូ​គេ​បាន​ឃើញ​បុរស​ម្នាក់​បាន​វាយ​ទៅ​លើ​ក្មេង​ប្រុស​ម្នាក់​ទៀត​​ទាំង​កំរោល។

សកម្មភាព​មួយ​ផ្សេង​ទៀត បុរស​អាវ​ខ្មៅ​ម្នាក់​ត្រូវ​បាន​អ្នក​គាំទ្រ​​​ប្រមាណ​ជា​៣-៤​នាក់​ដែលនិយាយ​ភាសា​អង់គ្លេស​វាយ​ទាត់​ធាក់​យ៉ាង​គួរ​ឲ្យ​អាណិត។ គេ​ក៏​បាន​ឃើញ​អ្នក​គាំទ្រ​ពាក់​អាវ​អង់គ្លេស​ដែល​មាន​លេខ​៧​នៅ​ពី​ក្រោយ​ខ្នង​លោត​​ទៅ​ទាត់​គេ​ឯង​ផង​ដែរ។

ក្នុង​ហេតុការណ៍​នេះ​ គេ​ក៏​មិន​ដឹង​ថា​មាន​មូលហេតុ​អ្វី​កើត​ឡើង​នោះ​ដែរ​រហូត​ដល់​មាន​ការ​វាយ​គ្នា​បែប​នេះ។ វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ខាង​លើ​ត្រូវ​​ទទួល​បាន​ការ​រិះគន់​ច្រើន​​ ដោយ​គេ​គិត​ថា​ជា​រូបភាព​មិន​សមរម្យ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ