ប៉ះពាល់ច្រើនណាស់! មានកូនតូចមិនគួរបណ្ដោយឱ្យយំរហូតទាល់តែឈប់ខ្លួនឯងនោះទេ

  • 2021-09-16 06:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស់ៗពីមុនតែងតែមានផ្នត់គំនិតតៗគ្នាថា ពេលក្មេងយំមិនចាំបាច់លួងនោះទេ នាំឱ្យក្មេងខូចលើសដើម ប៉ុន្តែការទុកឱ្យកូនយំរហូតទាល់តែឈប់ដោយខ្លួនឯងអាចមានផលប៉ះពាល់ជាច្រើនគួរឱ្យកត់សម្គាល់ និងបង្កផលវិជ្ជមានធ្ងន់ធ្ងរនៅពេលក្មេងនោះពេញវ័យ។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

ការស្រែកយំក្នុងរយៈពេលយូរអាចធ្វើឱ្យមានការប៉ះពាល់ដល់សរសៃប្រសាទក្នុងខួរក្បាលឈ្មោះថា ស៊ីណាប់ (Synapse) ដែលបញ្ចេញអរម៉ូនគ័រទីស៊ុល (Cortisol) ដោយអរម៉ូននេះ ជាអ្នកបំផ្លាញខួរក្បាល និងធ្វើឱ្យក្មេងមានបញ្ហាស្ត្រេសក្នុងវ័យបន្ទាប់ ហើយទាំងនេះជាផលប៉ះពាល់ពេលក្មេងធំពេញវ័យ។

១. សមត្ថភាពខួរក្បាលមានការធ្លាក់ចុះ កម្រិតនៃការយល់ដឹងក៏មានការយឺតយ៉ាវ ព្រោះតែសរីរាង្គ ណឺរ៉ុន ត្រូវបានបំផ្លាញដោយអរម៉ូនគ័រទីស៊ុល។

២. ធ្វើឱ្យមានការតានតឹង និងឈានទៅរកការបាក់ទឹកចិត្ត។

៣. ក្លាយជាមនុស្សឆាប់ប្រតិកម្ម ពេលធំឡើង ផលវិបាកពេលពេញវ័យនោះ ពេលមានបញ្ហាអ្វីមួយអាចពិបាកគ្រប់គ្រងអារម្មណ៍ ឬប្រើវិធីគ្រប់គ្រងអារម្មណ៍បែបអវិជ្ជមាន។

៤. គ្មានស្មារតីរឹងប៉ឹង លែងមានអារម្មណ៍ ឬមនោសញ្ចេតនា ដែលប៉ះពាល់នឹងការគិត និងគ្មានទំនុកចិត្តក្នុងខ្លួន។

៥. ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ពេលប្រឈមមុខនឹងស្ថានភាពលំបាក ឬឈឺចាប់ច្រើន ដោយអរម៉ូនមួយចំនួនផ្លាស់ប្ដូរ ដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទនៅក្នុងខួរក្បាល នៅពេលដែលពេញវ័យ។

កាន់តែច្បាស់លោកអ្នកអាចចូលមើលវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី