អភិបាលខេត្តសៀមរាប ព្រមានដាក់ក្រុងសៀមរាបទាំងមូល ជាតំបន់ក្រហម

  • 2021-09-17 02:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពកាន់តែតឹងតែងក្នុងខេត្តសៀមរាប ជំងឺកូវីដ១៩ ឆ្លងរាលដាលដាលកាន់តែខ្លាំង រហូតអភិបាលខេត្ត ព្រមាននឹងដាក់ក្រុងសៀមរាបទាំងមូល ជាតំបន់ក្រហម។

កាលពីថ្ងៃទី ១៦ កញ្ញា ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបង្ហោះសារនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកថា៖ « ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ ទាំងនេះ ជាការបង្ហាញពីការមិនព្រមសហការរបស់ពលរដ្ឋមួយចំនួន ដែលបង្កឱ្យមានបញ្ហាដល់ខេត្តទាំងមូល និងពលរដ្ឋដែលតែងគោរពច្បាប់កន្លងមក។

ក្នុងនោះដែរ ឯកឧត្តមក៏សុំការអភ័យទោស និងការយោគយល់ ក៏ដូចជាការអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្តកន្លងមក ៕

អត្ថបទ ៖ មេខាឡា