[Podcast] ស្តាប់គន្លឹះល្អៗពីលោកស្រីឧកញ្ញា ស្រ៊ាត មុំសុភា ម្ចាស់ក្រុមហ៊ុនទេសចណ៍ Sofiya Travel & Tour និងកំពុងទទួលការគាំទ្រពីអាជីវកម្មថ្មីផ្សារកសិផលធម្មជាតិក្នុងស្រុក
- 2021-10-13 08:28:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[Podcast] ស្តាប់គន្លឹះល្អៗពីលោកស្រីឧកញ្ញា ស្រ៊ាត មុំសុភា ម្ចាស់ក្រុមហ៊ុនទេសចណ៍ Sofiya Travel & Tour និងកំពុងទទួលការគាំទ្រពីអាជីវកម្មថ្មីផ្សារកសិផលធម្មជាតិក្នុងស្រុក
ចន្លោះមិនឃើញ
ឈានចូលដល់សប្ដាហ៍ទី12 ពីកម្មវិធី Starting Up ប្រិយមិត្តកាន់តែទទួលបានគន្លឹះល្អៗពីម្ចាស់អាជីវកម្មដែលកំពុងជោគជ័យក្នុងសម័យកូវីដ១៩ នេះ។ សប្ដាហ៍នេះប្រិយមិត្ត Podcast នឹងបានចាប់យកគន្លឹះពីលោកស្រីឧកញ្ញា ស្រ៊ាត មុំសុភា ដែលជាម្ចាស់ក្រុមហ៊ុនទេសចណ៍ Sofiya Travel & Tour និងជាម្ចាស់អាជីវកម្មថ្មីមួយមានឈ្មោះថា OPHIYA STORE ជាហាងលក់បន្លែ ផ្លែឈើសុវត្ថិភាព ឬឈ្មោះផ្លូវការ ផ្សារកសិផលធម្មជាតិក្នុងស្រុក។
ដែលនៅក្នុងកម្មវិធី Starting Up សប្ដាហ៍ថ្មីលោកស្រីឧកញ្ញា ស្រ៊ាត មុំសុភា នឹងឆ្លើយសំណួរជាច្រើនពីអ្នកសម្របសម្រួលកម្មវិធី គឺលោក ជី សិលា រួនជាមួយលោក ថោ ចាន់រិទ្ធ និងក្រៅពីឆ្លើយសំណួរ លោកស្រី ក៏បង្ហាញពីជីវប្រវត្តិមុនពេលចាប់ផ្ដើមអាជីវកម្ម បញ្ហាជួបប្រទះ ក៏ដូចជាវិធីដោះស្រាយរកផ្លូវទទួលបានជោគជ័យរហូតដល់បច្ចុប្បន្ន៕
ចង់ដឹងច្បាស់ សូមស្ដាប់កម្មវិធី Starting Up សប្ដាហ៍ទី12 ទាំងស្រុង ដូចខាងក្រោមនេះ៖ Listen to "ការចែករំលែកនូវគន្លឹះអាជីវកម្មសំខាន់ៗពី លោកស្រី ស្រ៊ាត មុំសុភា អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍ សូហ្វីយ៉ា | Starting Up EP12" on Spreaker.