ព្រះអើយ! សរុបចំនួនអ្នកដាក់ពាក្យប្រកួតកម្មវិធី I-LAND2 កើនលើស ១៤ម៉ឺននាក់ទៀតពីជុំវិញពិភពលោក

  • 2021-10-14 04:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍មក​ថា​ បេក្ខនារី​ដែល​បាន​ដាក់ពាក្យ​ចូលប្រកួត​ក្នុង​ផលិតកម្ម BELIFT LAB មាន​អ្នក​ចូលរួម​លើស​ពី ១៤០ ០០០នាក់ហើយ។ ការ​ប្រកាស​បើកឲ្យ​ដាក់ពាក្យ​ចូលរួម គឺ​ដំណើរការតាំង​ពីខែថ្ងៃទិ២៧ ខែកញ្ញា ឆ្នាំ ២០២១ ហើយ​បិទ​ទទួល​ពាក្យ​​នៅ​ថ្ងៃទី១០ ខែតុលា

បេក្ខភាព​ដែល​កើតនៅមុន​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ ត្រូវ​បានអនុញ្ញាតឲ្យចូលរួម ដោយមិនប្រកាន់ពីសញ្ជាតិ ឬ​ទីតំបន់រស់នៅឡើយ។ ជាលទ្ធផល​សរុបនៃ​ចំនួនអ្នក​ដែល​បាន​ដាក់ពាក្យ​ចូលប្រកួត​គឺ​មាន​ដល់ទៅ ១៤១ ២២៧ ពាក្យ​ឯណោះ​មក​ពីជុំវិញ​ពិភពលោក។

ដោយឡែក​ BELIEFT LAB ក៏នឹង​ចាប់ផ្ដើម​កម្មវិធីជ្រើសរើស និងជម្រុះផ្ទាល់ចំពោះ​បេក្ខភាពចូលរួម​តាមរយៈ Video Call ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ (សម្រាប់អ្នក​ដែល​ជាប់​ពីជុំជម្រុះលើកទី១)។ យ៉ាងណា​មិញ​ សម្រាប់អ្នក​ដែល​ជាប់​ពីការ​ប្រកួតគ្រប់វគ្គ ក៏នឹង​ទទួល​បាន​ឱកាសពិសេស ដោយអាច​បង្ហាញ​មុខដំបូង (Debut) តាមរយៈគម្រោងផ្សេង​ៗរបស់ HYBE និង​កម្មវិធី I-LAND2 របស់ CJ ENM

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី