តារាស្រី ៥រូប ជា​ភស្តុតាងរស់បញ្ជាក់ថា អ្នក​កើតមក​ឈ្មោះ «Joohyun» សុទ្ធតែជាមនុស្សគុណភាព

  • 2021-11-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមជំនឿ មនុស្សភាគ​ច្រើនគិត​ថា ឈ្មោះ​ក៏ជា​កត្តាមួយជួយកំណត់ជោគវាសនា​ក្នុងជីវិតដែរ ដូចឈ្មោះរបស់តារា​កូរ៉េទាំងនេះ​ជា​ឧទាហរណ៍​ស្រាប់។ «Joohyun» គឺជាឈ្មោះ​កំណើតរបស់​តារា​ស្រី K-Pop រូប​ដែល សុទ្ធតែជាអ្នក​មាន​ទេពកោសល្យ​​ និង​កើតមក​នាំ​តែ​ភាព​អស្ចារ្យមកជាមួយ។ ដូច្នេះ​ទើប​មហាជន ពិសេស​អ្នក​តាមដាន​វិស័យ​នេះ​ជា​ច្រើន​នាក់​ លាន់មាត់ដូចៗគ្នា​ថា​ឈ្មោះ «Joohyun» ជា​ឈ្មោះត្រៀម​សម្រាប់​អ្នក​ដែល​កើតមក​មាន​សមត្ថភាព​ច្រើនយ៉ាង។

១. Irene (Red Velvet)

មែនទែនទៅ Irene គឺជា​ឈ្មោះ​សិល្បៈរបស់មេក្រុម Red Velvet និងក៏ជាឈ្មោះដែល​មកទេពនិមិត្តសន្តិភាពរបស់ក្រិក ស្របពេល​ឈ្មោះ​កំណើតរបស់​នាង​គឺ Bae Joohyun។ គ្រប់គ្នា​ច្បាស់​ជា​ដឹង​ហើយថា តារា​ស្រី​រូបនេះ​ទាំងស្អាត ទាំង​ពូកែ ទាំង​រឹងមាំ និង​ចិត្តល្អ​ទៀត ទោះ​បី​ពេល​ខ្លះ​កាច ប៉ុន្តែ​ជា​មនុស្សមាន​ហេតុផល។

២. Seohyun (Girls’ Generation)

Seohyun មាន​ឈ្មោះ​កំណើត Seo Joohyun ជា​តារា​ស្រី​ដែល​លេចមុខ​លើសិល្បៈទាំង​វ័យ​ក្មេង ជាទីសំណព្វរបស់សមាជិក​បងៗ។ ឈាន​ដល់ពេល​បច្ចុប្បន្ន Seohyun ក៏ស្ថិតក្នុង​បញ្ជី​តារាស្រីដែល​មាន​ទេពកោសល្យខ្ពស់មិនថា​ច្រៀង រាំ សម្ដែង គឺនាង​ទៅរួចគ្រប់យ៉ាង​ហើយធ្វើ​បានល្អទៀត។

៣. Juhyeon (LIGHTSUM)

នេះគឺជា​តារា​ចំណូល​ថ្មី ដែល​បង្ហាញ​ឈ្មោះ​លើឆាកថា​ Juhyeon ស្របពេល​ឈ្មោះ​ពិតនាងស្រដៀងនេះដែរគឺ Lee Joohyun។ នាង​គឺជា​អ្នកហ្វឹកហាត់ដែល​មាន​ប្រជាប្រិយភាពជាងគេ​របស់​ផលិតកម្ម Cube ក៏ព្រោះ​តែ​ចំណុចសំខាន់មួយរបស់នាង គឺ​ជាមាន់ថ្មី​ដែលពូកែច្រៀង ពូកែរាំ និងមាន​ភាពជាអ្នកដឹកនាំខ្ពស់។

៤. Juhyun (BlingBling)

ឈ្មោះ​កំណើតនាង​គឺ Cha Joohyun ជា​ចំណូល​ថ្មី​របស់ K-Pop ម្នាក់​ទៀត​ដែលមាន​នាម​ជា​មេក្រុម និង​មាន​នាទីជា Main Rapper តែក៏បង្ហើរសំនៀងច្រៀងអមសមាជិក​ផ្សេង​ទៀតដែរ។

៥. Sihyun (SPICA)

ចូល​ដល់អ្នក​ចុងក្រោយគឺ Sihyun ដែល​មាន​ឈ្មោះ​ពិត​ Park Joohyun តែក្រោយមក​ប្ដូរជា Park Sihyun។ នាង​បាន​ចំណាយពេល​ហ្វឹកហាត់ដល់ទៅ ១១ឆ្នាំ មុន​ចេញ​មុខជា​ផ្លូវការ​នៅ​ឆ្នាំ ២០១២ ប៉ុន្តែនាង​ក៏ត្រូវបានគេ​ចាត់ទុកថា​ជា​ជើងខ្លាំង​ប្រចាំ​វិស័យ​ម្នាក់ដែរ៕ ​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី